Social Network

ផេន ខេក និង ស្រីមុំ បញ្ជាក់ថាអ្នកទី៣មិនមែន រ៉ាឌី តែជាអ្នកដែលនាងគោរពទុកចិត្តខ្លាំងបំផុតក្បែរខ្លួន

ពិធីករ និងជាតារាសម្ដែងមាឌយក្ស ផេនខេក បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីដែលទើបរៀបការជាមួយគ្នាកាលពីពេលថ្មីៗនេះ រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះគ្រប់គ្នាក៏បានយល់ច្រឡំទៅលើបុគ្គលដែលជាអ្នកទី៣ថាជា លោក រ៉ាឌី ដែលបានស្និទស្នាលគ្នានៅក្នុងវិដេអូទើបបែកធ្លាយថ្មីៗ ចូលជ្រៀតជ្រែកធ្វើឲ្យអ្នកទាំងពីរមានការបែកគ្នាផងដែរ។

ប៉ុន្មានថ្ងៃនេះ ក្រោយ ផេន ខេក បានទម្លាយរឿងការឈឺចាប់រហូតប្រកាសចែកផ្លូវគ្នាជាមួយលោក វីឆៃ ស្រាប់តែធ្លាយវីដេអូ របស់លោក រ៉ាឌី និងលោក វីឆៃ ស្និទស្នាលគ្នា ដែលគេគ្រប់គ្នាគិតថាជាអ្នកទី៣ ដែលចូលមកបំបែកប្តីប្រពន្ធដែលទើបរៀបការថ្មីថ្មោងនេះ រហូតមានព័ត៌មានកក្រើកពីរឿងនេះទៀតផង។ ទាក់ទិនរឿងនេះដែរ កាលពីយប់មិញនេះ តារាសម្តែងមាឌយក្ស ផេន ខេក និង អ្នកនាង គង់ ចាន់ស្រីមុំ បានLive វិដេអូ ដើម្បីបកស្រាយពីរឿងនេះដែរ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំតទៅទៀត។

ក្នុងនោះអ្នកនាង ផេន ខេក បានបញ្ជាក់ច្បាស់ៗថា តាមពិតទៅ រ៉ាឌី ដែលគ្រប់គ្នាបានឃើញនៅក្នុងវីដេអូ ដែលគ្រប់គ្នាបានឃើញគាត់ស្និទស្នាលគ្នាជាមួយប្តីរបស់នាងដែលឈ្មោះ វីឆៃ នោះមិនមែនជាអ្នកទី៣ឡើយ គាត់គាត់តែជាមិត្តភក្ក័រាប់គ្នាតែប៉ុណ្ណោះ ដូចនេះសូមកុំមានការយល់ច្រឡំតទៅទៀត។

តាមរយៈការLive នេះដែរ ផេន ខេក ក៏បានប្រាប់ច្បាស់ៗដែរថា អ្នកដែលជាជនទី៣ដែលធ្វើឲ្យនាងមានការបែកបាក់គ្នានោះគឺជាអ្នកដែលនៅក្បែរខ្លួនដែលនាងទុកចិត្តរហូតមក ម្នាក់នោះមិនមែនជាបងប្អូន តែជាមិត្តភក្ក័ ជាអ្នកដែល ផេន ខេក គោរពស្រលាញ់រហូតមក រហូតនាងឲ្យតម្លៃម្នាក់នោះថាជា(នឹង) បងថ្លៃប្រុស (សោ)បងថ្លៃស្រី ពេញៗមាត់ទៀតផង។

ក្នុងនោះ ស្រីមុំ បានបញ្ជាក់ច្បាស់ៗដែរថា ក្នុងសាច់រឿងមួយនេះ មិនមែនតែ ផេន ខេក ម្នាក់ទេដែលឈឺចាប់ខូចចិត្តបែបនេះ តាមពិតនៅមានមនុស្សម្នាក់ទៀតក៏ត្រូវឈឺចាប់ដែរនោះគឺ ជាបុគ្គលដែលជាគ្រួសារខាងជនទី៣ម្នាក់ទៀត។ក្នុងនោះអ្នកទាំងពីរក៏មិនបានបង្ហាញមុខអ្នកទី៣ ឲ្យបានដឹងច្បាស់ៗដែរ ដោយគ្រាន់តែបង្ហាញពីការទំនាក់ទំនងជាមួយគ្នារួមជាមួយការឲ្យតំលៃរយៈពេលកន្លងមកធ្វើឲ្យនាងទុកចិត្តបុគ្គលម្នាក់នោះតែប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay