Social Network

ក្រោយ សុខ ជំនោរ និយាយរឿងអ្នកCover ស្រាប់តែប្រធានអ្នកCoverបទ«ផ្លូវទៅផ្ទះម៉ែក្មេក»ឆ្លើយតបភ្លាមៗ

ក្រោយអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍រឿងលោកនិយាយពីអ្នកCoverបទចម្រៀង ស្រាប់តែលោក ហួរ ចៃ ដែលជាអ្នកគ្រប់គ្រងចម្រៀងក្រុមណែងណង ដែលបានCover បទ«ផ្លូវទៅផ្ទះម៉ែក្មេក» ចេញមុខឆ្លើយតបភ្លាមៗផងដែរ។

កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២២នេះ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូប បានបញ្ចេញសំណេរដែលនិយាយពីរឿងអ្នកCoverឥឡូវមានការកើនឡើង ព្រោះអ្នកCover អាចបានប្រយោជន៏ រហូតដល់ពេលខ្លះធ្វើឲ្យម្ចាស់បទមិនសប្បាយចិត្ត ព្រោះអ្នកចម្រៀងដែលជាម្ចាស់បទមិនមែនមានម្នាក់ឯងទេ។

ត្រង់សំណេរដ៏ចាក់ដោតនេះ បានធ្វើឲ្យលោក ហួរ ចៃ ដែលជាអ្នកគ្រប់គ្រងចម្រៀងក្រុមណែងណង ជាពិសេសបានCover បទ«ផ្លូវទៅផ្ទះម៉ែក្មេក» បានចេញមុខឆ្លើយតបភ្លាមៗលើរឿងនេះដោយបញ្ជាក់ថា លោកឈប់ Cover ទៀតហើយព្រោះស្រុកយើងមិនដូចស្រុកគេទេ ហើយលោកនឹងផលិតរបស់ថ្មីទាំងអស់ បានប៉ុណ្ណាយកប៉ុណ្ណឹង។ក្នុងនោះ លោក ហួរ ចៃ បានបន្ថែមទៀតថា លោករងភាពអយុត្តិធម៌ច្រើនណាស់ តែហាស្លាក់ខ្ជាក់ស្លែង ពេលល្បីខ្លាំងជាងម្ចាស់ដើម បានត្រឹមតែគេថាចាំហូបតែរបស់ស្រាប់ៗ ចុងក្រោយគេចោទទាំងអស់ អ្នកCover ដូចលោកបានត្រឹមស្ងាត់មាត់ប៉ុណ្ណោះ។

លោក ហួរ ចៃ បានបន្ថែមទៀតថា ក្នុងនាមលោកជាអ្នកដឹកនាំម្នាក់ លោកមិនដែលទៅចង់ផ្ចាញ់ផ្ចាលអីទេ តែចាំពាក្យលោកទុកទៅ ស្រុកយើងនៅក្រោយគេឆ្ងាយណាស់ លូតទៅណាមិនកើតទេ បើឡើងបន្តិចក្តិចត្រួយគ្នាបាត់ អ្នករងគ្រោះពិតប្រាកដត្រូវបានគេមើលរំលងទៀត។ក្នុងនោះលោក សុខ ជំនោរ ក៏បានឆ្លើយតបទៅលោក ហួរ ចៃ វិញថា Cover មិនអាក្រក់ទេ ជាលំហាត់ ឬHomwork ផងដែរ៕

ដកស្រង់ពី៖Sabay