Social Network

តើមានរឿងអ្វីកើតឡើង ពេល ផេនខេក តាមទាន់ និងចាប់ស្វាមីក្បត់ចិត្ដដល់ក្នុងបន្ទប់ផ្ទះសំណាក់?

តារាសម្ដែងមាឌយក្ស ផេនខេក អះអាងថាមុនឈានដល់ការឈ្លោះប្រកែកគ្នា ហើយចែកផ្លូវគ្នាពេលនេះ នាងក៏ធ្លាប់តាមទាន់ និងចាប់បានស្វាមីក្បត់ចិត្ដកំពុងដេកនៅក្នុងបន្ទប់តែមួយជាមួយអ្នកទី៣ដែរ។

ស្ថានភាពពេលនោះ ពិតជាពិបាកទទួលយកណាស់សម្រាប់នាងដែលស្រឡាញ់ស្វាមី ហើយទើបរៀបការ តែបែរជាស្វាមីទៅមានថ្មី។ ផេនខេក បានរៀបរាប់ដោយមានការបញ្ជាក់សម្ដីលើចំណុចខ្លះពីអ្នកនាង គង់ ច័ន្ទស្រីមុំ ដែលកំពុងអង្គុយនិយាយក្នុងLive ជាមួយគ្នាថា ពេលបើកទ្វាឃើញស្វាមីកំពុងគេងនៅជាមួយអ្នកថ្មី ផេនខេក ក៏អួលដើមក ហើយក៏បានជជែកគ្នា។

ពេលនោះស្វាមីនាង ក៏បានជេរម្រាយនាង និងបោកទូរស័ព្ទដៃនៅចំពោះមុខនាង ហើយថែមទាំងឲ្យសន្ដិសុខដេញនាងចេញទៀត។ បើតាមផេនខេក ពេលចាប់បានស្វាមីកំពុងគេងជាមួយអ្នកថ្មីនោះ ស្រាប់តែស្វាមីនាងស្រែកឲ្យនាងចេញពីបន្ទប់ ហើយក៏អះអាងថា មិនដែលស្គាល់រូបនាងដែលជាភរិយារៀបការត្រឹមត្រូវតាមប្រពៃណីនេះឡើយ។ ទោះជាយ៉ាងណា នេះគ្រាប់តែជាការអះអាងពីភាគីម្ខាង គឺផេនខេក ដែលកំពុងឈឺចាប់នឹងរឿងស្វាមីក្បត់ចិត្ដ។

Sabay មិនទាន់អាចទាក់ទងលោក ឆៃ ដែលត្រូវជាស្វាមី ផេនខេក ដើម្បីបកស្រាយលើការចោទប្រកាន់នេះបាននៅឡើយទេ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ៕

ដកស្រង់ពី៖Sabay