Social Network

ស្គាល់អត្តសញ្ញាណពិតបុរសម្នាក់មានមុខមាត់ស្រដៀង ហើយស្និទ្ធស្នាលខ្លាំងនឹង វណ្ណដា

មួយរយៈចុងក្រោយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្លោះសង្ហាម្នាក់ដែលមានមុខមាត់ ស្រដៀងខ្លាំង និងស្និទ្ធស្នាល បង្ហាញមុខញឹកញាប់ជាមួយតារារ៉េប វណ្ណដា គ្រប់គ្នាដាក់ការសង្ស័យ ថាជាប្អូនប្រុសបង្កើតរបស់តារារ៉េបរូបនេះ។

កាលពីថ្មីៗនេះ នៅក្នុងពិធីអាហារពេលល្ងាចជុំគ្រួសារ ម្ចាស់បទ “Solo Again” ធ្វើការ Add Story ជាច្រើនហូរហែបង្ហាញពីសកម្មភាពទទួលទានអាហារពេលល្ងាចក៏ត្រូវបានគ្រប់ចាប់អារម្មណ៍បុរសម្នាក់ ក្នុងចំណោមនោះ ហាក់មានមុខមាត់ស្រដៀងខ្លាំងបំផុតជាមួយ វណ្ណដា មិនត្រឹមតែប៉ុណ្ណោះផ្អែកលើរូប ភាពស្និទ្ធស្នាលគ្នាដូចបងប្អូនបង្កើត។

ជាក់ស្ដែងស្របពេលដែលគ្រប់គ្នាមានមន្ទិលលើរឿងបងប្អូនប្រុស វណ្ណដា ជាការពិតឬយ៉ាងណា ស្រាប់ តែនៅប៉ុន្មានមុននេះ គណនីហ្វេសប៊ុកផ្លូវការរបស់កំពូលតារារ៉េបកម្ពុជារូបនេះបានបង្ហោះរូបភាពជា ច្រើនសន្លឹកជាមួយបុរសម្នាក់នេះម្ដងទៀតក្នុងឱកាសថ្ងៃខួបកំណើត។ ក្នុងនោះ វណ្ណដា ក៏បានរៀបពី សម្ព័នភាពរវាងលោក និងបុរសម្នាក់នេះ ការពិតមែនជាបងប្អូនបង្កើតគ្នាទេ។

វណ្ណដា រៀបរាប់៖ “តាំងពីមិនដែលស្គាល់គ្នា ក្លាយជាBig fan big fan ទៅជាប្អូន ប្អូនទៅជាassistant ពី assistant មកនៅផ្ទះជាមួយ នៅជាមួយអោយចូលធើ្វការបារមីស៊ីប្រាក់ខែពីតង់ តិចទៀតសង្ស័យ ឡើងManagerជំនួសកៅអី”។

បន្ទាប់ពីមានការបញ្ជាក់ច្បាស់ៗពី វណ្ណដា បុរសម្នាក់នេះត្រូវបានគេស្គាល់ថាលោកមានឈ្មោះ Phann So Mesa ហើយក្រៅពីមានការងារជា Assistant វណ្ណដា កម្លោះសង្ហា មេសា ក៏ជាតារាសម្ដែងមួយរូប ផងដែរ។ ដោយកន្លងមកធ្លាប់លេចមុខជាតួឯកក្នុងរឿង “កុំងាកក្រោយ” របស់ផលិតកម្ម Galaxy Navatra៕

ដកស្រង់ពី៖Sabay