Social Network

iPad Pro ជំនាន់​ថ្មី​មាន​ប៊ិក «Stylus»

ក្រុមហ៊ុន Apple កំពុងផលិត iPad ជំនាន់ថ្មីមាន ឈ្មោះថា iPad Pro អេក្រង់ធំទំហំ ១២៩ អីុញ ព្រមទាំងមាន «Stylus» ដែលជាប្រភេទប៊ិក ប្រើជំនួសម្រាមដៃ ក្នុងការប៉ះ Touch លើផ្ទៃអេក្រង់ ។

យោងតាមគេហទំព័រ Appleinsider ឱ្យដឹងថាក្រៅពី មានប៊ិក Stylus iPad Pro ដ៏ថ្មីសន្លាងនេះ ក៏រួមមានបច្ចេកវិទ្យា ថ្មីៗភ្ជាប់មក ជាមួយផងដែរ ដូចជា NFC ជាប្រព័ន្ធទាក់ទង ងាយស្រួល មាន USB-C និងលក្ខណៈពិសេសមួយចំនួនទៀត ។ ចំណែកគេហទំព័រ The Korea Times រាយការណ៍ថា ផលិតផលមួយប្រភេទនេះ នឹងបង្ហាញវត្តមាន នៅដំណាច់ឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ ។

ទោះជាយ៉ាងណាក៏ដោយ ពុំមានព័ត៌មានណា បញ្ជាក់ពីតម្លៃរបស់ iPad Pro ទេ តែផលិតផលសេ៊រីមុនដូចជា iPad Air តម្លៃប្រហែលជា៣៦០ដុល្លារ ៕

ដកស្រង់ពី៖ កោះសន្ដិភាព