Social Network

រ៉េននី តារា ធ្វើឲ្យអ្នកធ្លាប់មើលងាយភ្លឺភ្នែក ដោយបង្ហាញលទ្ធភាពទិញឡានថ្មី ២គ្រឿង និងផ្ទះមួយ

តារាសម្ដែងប្រុស រ៉េននី តារា និយាយថាកាលលោកចូលសិល្បៈដំបូងៗមានអ្នកធ្វើការជាមួយគ្នាពីរបីនាក់ តែងតែឌឺដងឲ្យលោក ហើយពេលលោកមានរឿងអីបន្ដិចបន្ដួចចាំតែជាន់ពន្លិច។

ប៉ុន្ដែលោកថា បច្ចុប្បន្នអ្នកធ្លាប់មើលងាយលោក ពុំមានជោគវាសនាល្អលើសលោកឡើយ។ តារារូបនេះ បានបញ្ចេញរឿងលាក់ទុកក្នុងចិត្ដរបស់លោកតាមបណ្ដាញសង្គមIG នៅរសៀលថ្ងៃទី២១ ខែមេសា ថា លោកអគុណចំពោះបងប្អូន និងមិត្ដភក្ដិដែលស្រឡាញ់រាប់អានលោកដោយស្មោះ ហើយក៏ចង់សួទៅអ្នកធ្លាប់មើលងាយលោកវិញបានដើរទៅដល់ណាហើយ។ រ៉េននី តារា៖ “ខ្ញុំប្រឹងដោយខ្លួនឯង ទិញបានឡានពីរ និងផ្ទះមួយហើយ…តើមនុស្សពីរបីនាក់នោះទៅដល់ណាហើយ?

ប្រហែលជាអត់កំណើតទេ ព្រោះចាំតែជាន់ពន្លិចគេ ភ្លេចមើលការងារខ្លួនឯង"។ ក្រោយពីបញ្ចេញសារដោយមានភ្ជាប់សកម្មភាពដើរម៉ូតរបស់លោកនៅក្នុងកម្មវិធីមួយ ក៏មានអ្នកគាំទ្រលោកចេញមកអបអរសារទរចំពោះជោគជ័យលើវិថីសិល្បៈរបស់លោករហូតដល់មានលទ្ធភាពទិញឡាន និងផ្ទះ។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា ឡានពីរគ្រឿងដែលលោកទើបទិញនោះ មានម៉ាកអ្វីខ្លះ និងផ្ទះមួយខ្នងស្ថិតនៅទីតាំងណា ហើយទិញអស់ប៉ុន្មានក៏មិនទាន់បញ្ចេញដែរ៕

ដកស្រង់ពី៖Sabay