Social Network

ទីបំផុតផលិតកម្មបញ្ជាក់ច្បាស់លើបទ “អូនលែងប្ដីហើយ” ដែលមានអ្នករិះគន់កន្លងមក

ក្រោយមានប្រតិកម្មជជែកវែកញែកលើបទចម្រៀងមួយបទកំពុងតែល្បីល្បាញនៅក្នុងអំឡុងពេលចូលឆ្នាំបទ “អូនលែងប្ដីហើយ”ដែលច្រៀងដោយតារាចម្រៀងពហុជំនាញ ខាត់ សុឃីម ស្រាប់តែពលនេះខាងផលិតកម្មបានចេញមកបញ្ជាក់ច្បាស់ៗលើបទនេះហើយ។

បទ**“អូនលែងប្ដីហើយ”** ច្រៀងដោយតារាចម្រៀងពហុជំនាញ ខាត់ សុឃីម ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២ ទើបបញ្ចប់ទៅថ្មីៗនេះ ដោយមានអ្នករិះគន់ក៏ដូចជាជជែកវែកញែកទៅលើបទមួយនេះ ស្រាប់តែនៅប៉ុន្មាននាទីមុននេះខាងផលិតកម្មDavitra Media ក៏បានចេញសំណេរបញ្ចាក់ច្បាស់ៗទៅលើអត្ថន័យនៃបទចម្រៀងនេះដោយបានបញ្ជាក់ថា ក្រុមហ៊ុនអរគុណសម្រាប់មតិយោបល់ល្អៗក្នងន័យកែលម្អនិងស្ថាបនា ក្នុងបទចម្រៀង“អូនលែងប្ដីហើយ”ក្នុងផលិតកម្មដាវីត្រា នៅតាមបណ្តាញសង្គម។

តាមពិតទៅបទនេះ ក្រុមការងារផលិតមកគឺដើម្បីចង់បង្ហាញពីសុខសន្តិភាពរបស់កម្ពុជា ដែលជ្រកក្រោមម្លប់សន្តិភាព ស្រ្តី មានសិទ្ធិ និងសេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់។ ក្នុងសំណេរដែលរៀបរាប់យ៉ាងវែងអន្លាយរបស់ផលិតកម្ម ដាវីត្រា ក៏បានបន្ថែមទៀតថា តាមរយៈបទនេះ ខាងផលិតកម្មចង់ឲ្យអ្នកបានមើលMV តាំងពីដើមរហូតដល់ចប់ នោះលោកអ្នកនិងបានឃើញថាក្នុងMV មួយបទនេះមានការចូលរួមថតពីតារាសម្តែងបរទេសជាច្រើនរូប មានទាំងសម្លៀកបំពាក់ប្រពៃណីខ្មែរ រាំចង្វាក់ប្រពៃណីខ្មឺរ ទាំងនេះអាចឆ្លុះបញ្ចាំងពីភាពខ្លាំង និងជោគជ័យ ដែលស្ត្រីមានសិទ្ធិនិងសេរីភាពពេលលេញក្នុងការបញ្ចេញមតិយោបល់៕

រម្លឹកផងដែរថា តាមរយៈបទ“អូនលែងប្ដីហើយ”នេះមានអ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ឈួរ សុបញ្ញា ក៏លើកឡើងថា “អូនលែងប្តីហើយ” ជាចម្រៀងឆ្នាំខ្លា តែលោកយល់ថា វាជាបទមួយមិនសមរម្យនោះទេ ហើយមើលទៅហាក់បង្អាប់តម្លៃស្រ្តីខ្មែរ ជាពន្លឹក ព្រោះថាស្រ្តីខ្មែរមិនមែនលែងប្តីហើយដើរប្រកាសប្រាប់គេឯង ហើយប្រកាសរកសង្សាថ្មីដូចនៅក្នុងបទចម្រៀងនោះទេ។លោកបន្ថែមថា វាហាក់ប្រមាថដល់តម្លៃសង្គមកម្ពុជា ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកតម្កើងតម្លៃស្រ្តី និងសីលធម៌សង្គម។

យើងមានសិទ្ធិនិពន្ធ តែការនិពន្ធត្រូវគិតពីតម្លៃសង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងមរតកជាតិ កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសនិយម និងតម្លៃជាតិ។ ឆ្លើយតបនឹងការលើកឡើងរបស់លោក ឈួរ សុបញ្ញា មានមតិជាច្រើនបានឯកភាពចំពោះការលើកឡើងរបស់លោក ប៉ុន្ដែក៏មានមតិខ្លះទៀតយល់ថា វាគ្រាន់តែជាការផលិតឡើងដើម្បីកម្សាន្ដអារម្មណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយអ្នកខ្លះទៀតក៏យល់ថា វាក៏បានបង្កប់នូវគំនិតអប់រំខ្លះដែរ។

ដកស្រង់ពី៖Sabay