Social Network

Fan របស់​ Lexus ត្រៀម​អបអរ​ត្រកូល​ថ្មី TX កៅអី​៣ជួរ

Lexus គ្រោងនឹងបញ្ចេញ SUV ថ្មីមួយទៀតគឺត្រកូល TX កៅអី៣ជួរ ដោយទំហំវាស្ថិតនៅចន្លោះកណ្តាលរវាង RX និង GX។ប្រភពមួយបានប្រាប់ Automotive News ថារថយន្តត្រកូល TX នេះ

នឹងត្រូវអភិវឌ្ឍឡើងដោយផ្អែកលើរថយន្ត Toyota Grand Highlander ដែលទំហំរថយន្តនេះ ស្ថិតនៅចន្លោះកណ្តាលរវាង Highlander និង Sequoia។ ទាំង TX និង Grand Highlander នឹងត្រូវផលិតនៅរោងចក្ររបស់ Toyota ក្នុងរដ្ឋ Indiana ហើយដែលនឹងបង្ហាញខ្លួនជាផ្លូវការក្នុងអំឡុងឆ្នាំ២០២៣

ហើយវានឹងត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង GA-K ដូចគ្នា។គួរកត់សម្គាល់ដែរថា កាលពីឆ្នាំមុន Toyota បានប្រកាសវិនិយោគបន្ថែមនូវទឹកប្រាក់ប្រមាណ ៨០០លានដុល្លារសម្រាប់រោងចក្រខាងលើ ដើម្បីផលិតរថយន្ត SUV ថ្មី២ ដែលវាបំពាក់ប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ប្រព័ន្ធបញ្ជាចូលចតពីចម្ងាយដោយការប្រើស្មាតហ្វូន និងសោឌីជីថលដែលអាចប្រើតាមស្មាតហ្វូនផងដែរ៕

ដកស្រង់ពី៖sabay