Social Network

ចចាមអារ៉ាមស្នេហា Haechan (NCT) និង Ryujin (ITZY) ស្ងាត់បានមួយដង្ហើម ឥលូវឆេះឆួលទៀតហើយ

ព័ត៌មានស្នេហារបស់ Haechan (NCT) និង Ryujin (ITZY) បានវិលមកវិញសាជាថ្មីហើយ ក្រោយស្ងាត់មិនបានប៉ុន្មានផង។ នៅលើបណ្ដាញអ៊ីនធើណិត អ្នកប្រើបណ្ដាញសង្គមម្នាក់បានលើកឡើងថា សត្វចិញ្ចឹមរបស់ Ryujin និង Haechan មានឈ្មោះដូចគ្នា។

Ryujin មានឆ្មា ២ ក្បាលឈ្មោះ Byul និង Dal ដែលមានន័យថា «ផ្កាយ» និង «ព្រះច័ន្ទ»។ អ្នកប្រើបណ្ដាញសង្គម បានលើកឡើងថា អត្ថន័យនៃឈ្មោះស្រដៀងគ្នាទាំងនេះ ហាក់ដូចជាចៃដន្យពេកហើយ។

ខ្លះទៀតបានលើកមតិដែរថា៖ «គួរឲ្យសង្ស័យណាស់ សូម្បីតែឃើញបែបនេះក៏ពិតមែន ពិសេសតាំងពីពេលដែល Haechan ភ្លាត់ស្នៀតឲ្យគេឃើញថា លោកបាន Subscribe គណនី ITZY លើ V App ដូច្នេះអាចជារឿងពិតដែលថាពួកគេកំពុងទាក់ទងស្នេហានឹងគ្នា» «អាចប្រហែលពួកគេចង់ឲ្យគ្រប់គ្នាដឹងដោយប្រយោលថា ពួកគេកំពុងមានស្នេហានឹងគ្នា គ្រាន់តែមិនទម្លាយ» «តើពួកគេកំពុងសប្បាយចិត្តដែលព្រលយតម្រុយស្នេហា ហើយលេងសើចជាមួយ Fan មែន?

ហេតុអ្វីមិនបង្ហាញហ្មងទៅ?» ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាការលើកឡើងបែបសង្ស័យរបស់មហាជនប៉ុណ្ណោះ ព្រោះមិនមែនទើបជាលើកទី ១ ទេ ដែលពួកគេជាប់ពាក់ព័ន្ធនឹងករណីទាក់ទងស្នេហាជាមួយគ្នា។ ចំណែកការពិតយ៉ាងណា ផលិតកម្មដែលគ្រប់គ្រងពួកគេ (SM និង JYP) មិនទាន់មានការលាន់មាត់អ្វីនៅឡើយ៕

ដកស្រង់ពី៖Sabay