Social Network

ស្ងាត់ៗ! លោក គួច ខេវិន ធ្លាក់ខ្លួនឈឺស្រកអស់៦គីឡូ ផ្អើលអ្នកសិល្បៈជូនពរព្រោងព្រាត

ផលិតករដ៏ល្បីឈ្មោះលោក គួច ខេវិន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយលោកធ្លាក់ខ្លួនឈឺស្រកអស់៦គីឡូ រហូតចូលពេទ្យសម្រាកអស់ជាច្រើនថ្ងៃ។

ថ្មីៗនេះផលិតករកម្មវិធីដ៏ល្បីឈ្មោះលោក គួច ខេវិន បានបង្ហោះរូបភាពដេកពេទ្យជាច្រើនសន្លឹករួមទាំងសំណេរអរគុណ នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះលោកមានជំងឺរលាកពោះវៀន ដែលតម្រូវឲ្យតមច្រើន គឺលោកអាចញាំបានតែបបរ និងស៊ីរ៉ូម រហូតធ្វើឲ្យលោកស្រកអស់៦គីឡូតែម្ត គ្រានោះដែរ លោក គួច ខេវិន បានឲ្យដឹងទៀតថា ពេលនេះលោកបានគ្រាន់បើច្រើនហើយ ថែមទាំងបានអរគុណដល់មិត្តភក្ក័បងប្អូន ដែលបានផ្ញើរសារលើកទឹកចិត្ត និងជូនពរឲ្យលោកឆាប់ជា។

ចំណែកមិត្តភក្ក័និងអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលខមមិនយ៉ាងច្រើនជូនពរលោកមានសុខភាពល្អ កំលាំងមាំមួន និងឲ្យឆាប់ជាពីជំងឺមួយនេះផងដែរ៕

ដកស្រង់ពី៖Sabay