Social Network

គ្រាន់តែសម្ដេចតេជោ​ប្រកាសបង្ហាញគណនី IG ផ្លូវការភ្លាម ជីដេវីត Comment សុំអីភ្លែត

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញគណនី Instagram ផ្លូវការហើយ ដោយសម្ដេចបានលើកឡើងថា៖ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនី ឈ្មោះតាសាញ់។

ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ។» ការប្រកាសនៅពេលនេះ បានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើននាក់ ពិសេសអ្នកនិយមលេង Instagram មានការភ្ញាក់ផ្អើល ហើយក៏មិនបង្អង់យូរក្នុងការចុច Follow សម្ដេចដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ បើមើល Comment ពីក្រោម Post នោះ គេឃើញ G-Devith ចូលបញ្ចេញមតិថា៖ «បាទពុក កូនសុំនាឡិកាមួយទុកជាអនុស្សាវរីយ៍ រាំញីកែងជេីងពុក»។

ឃើញភ្លាម ប្រិយមិត្តជាច្រើនក៏នឹកឃើញ និងចាំមិនទាន់ភ្លេចទេ ថាកាលពីឆ្នាំ ២០១៦ G-Devith បានចេញបទចម្រៀងមួយបទសម្រាប់បងប្អូនកម្ពុជា រាំលេងកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មី ដោយបទនោះមានចំណងជើងថា «រាំញីកែងជើង»។ រហូតឈានដល់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំដដែលនោះ សម្ដេចតេជោ បានអញ្ជើញចូលរួមជាពិសេស ហើយសម្ដេចក៏បានរាំលេងកម្សាន្តក្នុងកម្មវិធីនោះដែរ ជាមួយនឹងបទមួយនេះរបស់តារារ៉េប G-Devith៕

ដកស្រង់ពី៖Sabay