Social Network

ត្រឡប់ទៅក្រោយច្រើនឆ្នាំ ថេណា ពោលស្រណោះ កាលគ្រាគ្មានលុយមួយរៀលក្នុងដៃ

វិស័យចម្រៀង Original Song កំពុងហក់ខ្ពស់ត្រដែត កំលោះសង្ហា ថេណា បែរងាយក្រោយពោលនឹក ស្រណោះ កាលគ្រាចាប់ផ្ដើមចាប់អាជីពតន្រ្តី និងចម្រៀងដំបូងគ្មានលុយទំនុកបម្រុងមានតែចំណេះដឹង។

ស្របពេលដែលកិត្តិនាមល្បាញល្បីក្នុងវិស័យសិល្បកម្ពុជា តារាចម្រៀង Original Song ថេណា ពោល ពាក្យយ៉ាងវែងអន្លាយលើបណ្ដាញសង្គម ហ្វេសប៊ុក រៀបរាប់ពីដំណើរជីវិតមុនពេលទទួលបានប្រជា ប្រិយភាព បង្ហោះនៅមុននេះបន្ដិត។

ថេណា ថ្លែងប្រាប់អ្នកគាំទ្រថាទម្រាំជោគជ័យដូចបច្ចុប្បន្ននេះ លោកបានឆ្លងកាត់រឿងរ៉ាវតស៊ូជាច្រើន ដើម្បីប្រឡូកក្នុងវិស័យសិល្បៈ កាលណោះលោកគ្មានលុយ គ្មានអ្វីគ្រប់យ៉ាង តែរបស់ដែលជាប់ខ្លួន មួយគត់គឺចំណេះដឹង។ កម្លោះអ្នកខេត្តកោះកុងរូបនេះបានបន្ដថាគ្រានោះលោកស៊ូគ្រប់យ៉ាងដើម្បីតែ ម្នាក់ឯងគ្មានអ្នកជួយទំនុកបម្រុងឡើយ។ ដោយចិត្តស្រលាញ់ផ្នែកសិល្បៈ លោកព្យាយាមរៀន ឧបករណ៍តន្ត្រី ៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ ទម្រាំចេះឆ្អិន។

ថេណា៖ “ឃើញរូបថតចាស់នឹកស្រណោះខ្លួនឯងកណ្ដោចកណ្ដែងតស៊ូលេីវិស័យសិល្បៈមួយនេះតែម្នាក់ឯឯធ្វើគ្រប់យ៉ាងតែម្នាក់ឯងលុយក៏គ្មានកាលនិងតែអ្វីដែលខ្ញុំមាននោះគឺចំណេះដឹងផ្នែកតន្ត្រីដែលជាអ្វីដែលខ្ញុំស្រលាញ់ខំប្រឹងហាត់រៀនតាំងពីតូច កាលនៅក្មេងខ្ញុំហាត់ Guitar មួយថ្ងៃ ៨ ទៅ ១០ ម៉ោងជារាងរាល់ថ្ងៃ បន្ទាប់ពីនោះខ្ញុំទៅរៀនពីកម្មវិធីធ្វើភ្លេងនិងលេងភ្លេងការ ធ្វើរឿងដដែលៗបែបនេះររហូតរាប់ឆ្នាំរហូតដល់ឆ្អឹននិងវានៅពេលដែលយើងចេះអ្វីមួយច្បាស់មិនខ្វះអ្នកត្រូវការយើងទេការងារអ្វីក៏ល្អដែរអោយតែយើងចេះវាច្បាស់”៕

ដកស្រង់ពី៖Sabay