Social Network

រំភើបខ្លាំង! ទោះជាជនពិការក៏ ពៅបញ្ញាពេជ្រ ជូនអ្នកម្តាយដើរលេង និងហូបអាហារឆ្ងាញ់ៗបានដែរ

អតីតតារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ កំពុងធ្វើឲ្យមហាជនរំជួលចិត្តយ៉ាងខ្លាំងក្រោយឃើញនាងមានចិត្តកតញ្ញូចំពោះអ្នកមានគុណរបស់នាង ដោយជូនដើរលេង និងហូបអាហារឆ្ងាញ់។

ថ្មីៗនេះអតីតតារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយអ្នកម្តាយជាទីស្រលាញ់នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា នូវពេលនេះអ្វីដែលនាងអាចធ្វើបានគឺជូនម៉ែដើរលេង និងហូបអាហារឆ្ងាញ់ៗតាមចិត្តចង់។

គ្រាន់តែតារាស្រីរូបនេះសរសេរនិងបង្ហាញរូបភាពបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តនិងទង្វើររបស់នាងណាស់ ដោយថែមទាំងសរសើរនិងលើកទឹកចិត្តនាងគ្រប់គ្នាទៀតផង ដោយអ្នកខ្លះនិយាយថា ល្អណាស់អូន ដឹងគុណម្តាយរកស៊ីមានបានណាស់អូន អ្នកខ្លះទៀតថា ក្មួយពិតជាកូនកតញ្ញូមែន។

រម្លឹកផងដែរថា អតីតតារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ ដោយក្នុងនោះ១គ្រាប់ត្រូវចំពោះ និងមួយគ្រាប់ទៀតចំ បំពង់ករកាលពីចុងខែកុម្ភៈ ឆ្នាំ២០០៧ កន្លងទៅ។សព្វថ្ងៃតារាស្រីរូបនេះកំពុងសម្ងំលាក់ខ្លួនរស់នៅប្រទេសថៃជាច្រើនឆ្នាំដោយនៅលើរទេះរុញ ដោយបង្កើតជាមុខរបររកស៊ីលក់ឥវ៉ាន់តាមអនឡាញដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ទោះបីជាកញ្ញាមិនអាចដើរបាន តែនាងមានសមត្ថភាពក្នុងការរកស៊ី។

ដកស្រង់ពី៖Sabay