Social Network

VJ ដាដា និងមិត្ដភក្ដិ២នាក់ ជាប់នៅកណ្ដាលព្រៃយប់មិញ ឡើងចត់បាយ

គេនៅមិនទាន់ដឹងថាVJ ដាដា និងមិត្ដភក្ដិ២នាក់ផ្សេងទៀត ធ្វើដំណើរទៅណាទេ ឬមកណាទេ ប៉ុន្ដែកាលពីយប់មិញពួកគេបានជួបហេតុការណ៍ឡានជាប់ផុងរាប់ម៉ោងនៅកណ្ដាលព្រៃទាំងយប់។

លោកបង្ហើបថា ទីតាំងដែលជាប់នោះ គឺស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីអ្នកលឿង ខេត្ដព្រៃវែង។ អ្នកគាំទ្រ និងមិត្ដសិល្បៈបានទូរសព្ទសួរនាំ និងខ្លះឆ្លើយឆ្លងតាមឆាត បន្ទាប់ពីVJ ដាដា បង្ហោះរូបថត និងវីដេអូបង្ហាញពីស្ថានភាពឡានរអិលកង់ រួចក៏ជាប់ផុងតាមបណ្ដាញសង្គម ដោយភ្ជាប់សារមួយថា៖ “ជាប់ផុងទាំងកណ្ដាលយប់ មិនដឹងគិតម៉េចទេ លោកព្រះអើយ”។

បន្ទាប់ពីជាប់អស់ជាច្រើនម៉ោង គេក៏ឃើញមានឡានទៅជួយអូសចេញពីកន្លែងជាប់ផុងនោះ ហើយVJ ដាដា ក៏បានអគុណដល់អ្នកដែលបានជួយលោកក្នុងគ្រានោះ។

យោងតាមវីដេអូដែលលោកបង្ហោះ ឡានPrius ពណ៌សដែលមានអ្នករួមដំណើរចំនួនពីរនាក់ បានជាប់គាំងនៅកណ្ដាលព្រៃ ដោយប្រើស្ទើរវិធីដើម្បីយកឡានចេញពីកន្លែងជាប់ផុង និងរអិលខ្លាំងក្រោមមេឃកំពុងភ្លៀងនោះ ក៏នៅតែយកចេញមិនរួច ពោលគឺទាល់តែមានឡានប៉េអឹមមកជួយអូសបានចេញរួច។

ទន្ទឹមគ្នានេះលោកក៏បានឆ្លើយតបទៅកាន់អ្នកដែលបារម្ភពីលោកថា រូបលោកបានយកឡានចេញពីកន្លែងជាប់ផុងបានហើយ ហើយក៏បានបង្ហោះវីដេអូចំនួនពីរឃ្លីបមកបញ្ជាក់ទៀតផង៕

ដកស្រង់ពី៖Sabay