Social Network

នាមជា Fan ស្លាប់រស់ Margie មិនត្រឹមពុះពារទិញសំបុត្រខនសឺត JB ទេ នៅឆ្លៀតកាត់ឈុតថ្មីស្លៀកទៅមើលទៀត

តារាសម្ដែងថៃ Margie Rasri ត្រូវបានគេស្គាល់ច្បាស់ថាជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ តារាចម្រៀងដ៏ល្បីលំដាប់ពិភពលោក Justin Bieber។

យ៉ាងណាក្ដីមិនយូរមិនឆាប់ នាងនឹងបានជួប Idol ម្នាក់នេះនៅខែវិច្ឆិកាខាងមុខជាថ្មី ក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រីទេសចរណ៍ប្រចាំឆ្នាំ ២០២២ និង២០២៣។ Idol មកដល់ប្រទេសទាំងមូលហើយ រឿងអ្វីដែល Margie ឲ្យឱកាសនេះរំលងហួសទៅបាន? ដូច្នេះក្រៅពីប្រញាប់ទិញសំបុត្រឲ្យបានលឿន នាងក៏ថែមទាំងបានត្រៀមឈុតសម្លៀកសម្រាប់ពាក់ទៅទស្សនាផ្ទាល់ទៀតផង។

ឈុតកាត់ថ្មីនោះទៀតសោត គឺត្រូវតែលេចធ្លោបំផុត។ គួរដឹងដែរថា Margie Rasri បានទៅទស្សនាការប្រគំតន្ត្រីរបស់ Justin Bieber រួចម្ដងហើយកាលពីនៅ L.A ហើយពេលនោះនាងពុះពារខ្លាំង ព្រោះត្រូវឈរចាំទិញសំបុត្រដល់ទៅ ២ម៉ោង ហើយត្រូវទ្រាំនឹងអាកាសធាតុត្រជាក់ ដល់ទៅ ១៤អង្សារទៀតផង។ ប៉ុន្តែបំណាច់ថាតារាប្រុសរូបនេះមកសម្ដែងផ្ទាល់ក្នុងប្រទេសថៃហើយ ដូច្នេះអ្នកគាំទ្រកូន២នេះមិនដាច់ចិត្តសំងំស្ងៀមមិនទៅមើលទៀតបានទេ ដោយនាងនឹងទៅចូលរួមជាថ្មី៕

ដកស្រង់ពី៖Sabay