Social Network

សាទរពេញទំហឹង! បង្ហាញមុខ កូនខ្មែរម្នាក់ទៀត មានសមត្ថភាពខ្លាំង និងមានស្នាដៃអស្ចារ្យក្នុងពិភពហូលីវូដ

លោក Daren Nop បានក្លាយជាតារាសម្ដែងដើមកំណើតខ្មែរម្នាក់ទៀតហើយ ដែលបានឈានជើងចូលក្នុងពិភពហូលីវូដ ដោយគ្រងតំណែងជាតួ Stunt Double របស់តារាសម្ដែង Oscar Issac ក្នុងភាពយន្តភាគ "Moon Knight”។

តារាប្រុសរូបនេះគឺជាកូនខ្មែរកាត់បារាំង ដែលមានរូបរាងសង្ហាមិនចាញ់តួល្បីៗលំដាប់អន្តរជាតិទេ ហើយដោយសារទេពកោសល្យពីកំណើតផងទាក់ទងនឹងវិស័យសិល្បៈ Daren Nop ក៏បានជ្រាតខ្លួនយ៉ាងជោគជ័យចូលក្នុងពិភពហូលីវូដតែម្ដង។ ដោយក្នុងរឿង "Moon Knight" តារាប្រុសមាឌឌាំងរូបនេះ ត្រូវដើរជាតួ Stunt ឲ្យ Oscar Issac ក្នុងភាគ៖

The Goldfish Problem

"Gods and Monsters"

Asylum

The Tomb

The Friendly Type

Summon the Suit

យ៉ាងណាមិញ នេះមិនមែនជាស្នាដៃលើកដំបូងសម្រាប់ Daren ក្នុងវិស័យនេះ ព្រោះកាលពីពេលកន្លងទៅ លោកក៏ធ្លាប់ទទួលនាទិជាតួ Stunt Double ឲ្យតារាសម្ដែង Olga Kurylenko ក្នុងរឿង "Black Widow” ដែរ។

ភាពមមាញឹកក៏ចេះតែមកជាបន្តជាបន្ទាប់ ព្រោះបើតាមការបញ្ជាក់លើវិបសាយ IDMb បានឲ្យដឹងថា លោកនឹងមានការងារក្នុងរឿងថ្មីៗមានដូចជា៖ «The Expendables 4» ដែលគ្រោងចេញផ្សាយនៅឆ្នាំ ២០២២នេះដែរ ក៏ដូចជារឿង «John Wick: Chapter 4» និងរឿង «Fast X (Fast & Furious 10)» បញ្ចាំងនៅឆ្នាំ ២០២៣ ខាងមុខ។

គួបញ្ជាក់ផងដែរថា គិតមកដល់ឆ្នាំ ២០២២ នេះ Daren ទទួលការងារពីហូលីវូដច្រើនណាស់ ពោលគឺមិនក្រោម ២០រឿង ទេ ក្រោយពេលលោកចាប់ផ្ដើមការងារដំបូងកាលពីឆ្នាំ ២០០៩ តាមរយៈរឿង «Total Blackout» ជាតួ Stunt៕

ដកស្រង់ពី៖Sabay