Social Network

កូនស្រីនាយកប្រតិបត្តិរបស់ "Dior” ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលបានជួប Jisoo ផ្ទាល់

អ្នកគាំទ្រដ៏គួរឲ្យស្រឡាញ់ម្នាក់របស់ Jisoo បានជួបជាមួយនឹង Idol ផ្ទាល់ហើយនៅពេលទៅចូលរួមកម្មវិធី "Dior Fall 2022 Fashion Show” នៅសាកលវិទ្យាល័យ Ewha Women's University កាលពីចុងសប្ដាហ៍មុន។ អ្នកគាំទ្ររូបនោះ គ្មានអ្នកណាក្រៅពី កូនស្រីរបស់នាយកប្រតិបត្តិរបស់ Dior នោះទេ។

គ្រាន់តែបានឃើញ Jisoo ភ្លាម នាងស្រាប់តែយំ ស្រក់ទឹកភ្នែកជាប់ លាយឡំនឹងស្នាមញញឹម ព្រោះរំភើបពេលបានជួបផ្ទាល់។ មិនបង្អង់យូរ ពួកគេក៏បានថតរូបជុំគ្នា ឯ Jisoo ក៏បានចុះហត្ថលេខាឲ្យ ទុកជាអនុស្សាវរីយ៍ទៀត៕

ដកស្រង់ពី៖Sabay