Social Network

ខ្លាចជួបរឿងខកចិត្ដដដែលៗ ឧកញ៉ា អ៊ុច សម្បត្ដិ ជួបអ្នកដឹកនាំរឿង គង់ កាន ម្ដងនេះនិយាយច្បាស់ហើយ

អ្នកដឹកនាំរឿងវ័យក្មេង និងជាអតីតAdminរបស់នាយប្រុញ បានវិលមកជួបលោកឧកញ៉ា អ៊ុច សម្បត្ដិ វិញហើយនៅរសៀលថ្ងៃទី៥ ខែឧសភា បន្ទាប់ពីបែកគ្នាមួយរយៈខ្លីក្រោយផ្ទះរឿងយល់ច្រឡំគ្នារវាងលោក និងនាយប្រុញ។

លោកឧកញ៉ា បានបង្ហាញលក្ខណៈសម្បត្ដិមួយចំនួនដែលព្រមទទួលយកលោក គង់ កាន ឡើងវិញ។ លោក អ៊ុច សម្បត្ដិ ប្រាប់Sabay នៅមុននេះបន្ដិចថា លោកនៅតែផ្ដល់ឱកាស និងលើកទឹកចិត្ដសម្រាប់លោក គង់ កាន ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ហើយមិនរំលឹករឿងរ៉ាវឈឺចាប់របស់Admim រូបនេះធ្លាប់ជួបជាមួយនាយប្រុញកន្លងមកនោះទេ។

អ៊ុច សម្បត្ដិ៖ “ស្លូតបូត ស្មោះត្រង់ ហើយមួយទៀតគាត់ចេះទទួលខុសត្រូវក្នុងការងាររបស់គាត់ តែឥឡូវនេះយើងគ្រាន់តែផ្ដល់ការងារឲ្យគាត់សិនទេ យើងមើលការងារគាត់ទៅមុខទៀតយ៉ាងណាអីយ៉ាងណា យើងមើលទៀត…មិនទាន់ហ៊ានសន្យារថានឹងផ្ដល់អីជូនគាត់ទេ ព្រោះយើងមិនចង់ជួបរឿងខកចិត្ដដដែលៗ”។

ទោះជាយ៉ាងណាអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅលោកឧកញ៉ា អ៊ុច និងរឿង បញ្ជាក់ថា អ្នកដឹកនាំរឿង គង់ កាន និងក្រុមកំប្លែងរបស់លោកមានដូចជា៖ នាយញ៉ាញ់ នាយតឿ នាយក្ដាម មិនជាប់កុងត្រាផ្ដាច់មុខឲ្យក្រុមហ៊ុនរបស់លោកនោះទេ។ ដូច្នេះលោក គង់ កាន និងក្រុមការងារ អាចថតឲ្យក្រុមហ៊ុនផ្សេងៗបាន ហើយលោកឧកញ៉ាក៏ឆ្លៀតអំពាវនាវដល់ក្រុមហ៊ុនផ្សេងៗដែលត្រូវការស្ពត ឬវីដេអូផ្សព្វផ្សាយផលិតផលផ្សេងៗ ជួយទាក់ទងក្រុមលោក គង់ កាន ទៅថតផង៕

ដកស្រង់ពី៖Sabay