Social Network

បន្ថែមពីលើជីវិតស៊ីវីល័យ Jackie Chan ជះលុយ ៦លានដុល្លារទិញផ្ទះ ទុកជាកាដូខួបកំណើត

តារាសម្ដែងជើងចាស់ Jackie Chan បន្ថែមជីវិតដ៏ស៊ីវីល័យចំណាយលុយដល់ទៅ៦លានដុល្លារ ទិញផ្ទះវីឡាប្រណិតមួយកន្លែងក្នុងប្រទេសចិន។

វីឡាថ្មិរបស់ Jackie Chan បានរៀបចំយ៉ាងប្រណិតដែលបាននាំចូលគ្រឿងសង្ហារឹម រចនាតាមបែបអឺរ៉ុប ជាមួយនឹងឧបករណ៍ប្រើប្រាស់ ប្រើដោយបច្ចេកវិទ្យា។ ផ្ទះវីឡានេះគឺជាកាដូសម្រាប់ថ្ងៃខួបកំណើត ក្នុងវ័យ៦៨ឆ្នាំរបស់លោក។ រម្លឹកផងដែរថាបន្ទាប់ពីធ្វើការអស់រយៈពេលជាង ៥២ ឆ្នាំ Jackie Chan មកនេះ តារាជើងចាស់រូបនេះ មានទ្រព្យសម្បត្តិច្រើនជាង ៤៦០ លានដុល្លារ ។

ថ្វីដ្បិតវ័យកាន់តែជ្រេខ្លាំងប៉ុន្តែតារាសម្ដែងរហ័សនាម ឈិន ឡុង នៅតែបន្តសកម្មក្នុងវិស័យសិល្បៈ ដោយលោកបានសម្ដែងភាពយន្ត ថតផ្សាយពាណិជ្ជកម្ម ម៉ាកផលិតផល បោះទុនផលិតភាពយន្ត បង្រៀនសម្ដែង និងការងារសប្បុរសធម៌សម្រាប់សហគមន៍ ។ លើសពីនេះនៅចុងឆ្នាំនេះ Jackie Chan នឹងមានរឿងថ្មី Long Horse Spirit ចេញផ្សាយ ជាផ្លូវការសម្រាប់អ្នកគាំទ្រ៕

ដកស្រង់ពី៖Sabay