Social Network

ចប់ខ្ទេច! ក្រសួងវប្បធម៌វៀតណាមពិន័យ Son Tung M-TP រាប់លានដុង និងឲ្យលុប MV ចេញ

កាលពីរសៀលថ្ងៃទី០៥ ខែឧសភា លោក Phạm Cao Thái មន្ត្រីពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រុមហ៊ុនដែលជាអ្នកតំណាងរបស់តារាចម្រៀងដ៏ល្បី Son Tung M-TP បានប្រជុំតទល់មុខគ្នា ដោះស្រាយពី ក៏ចេញសេចក្ដីសម្រេចថា MV ថ្មីរបស់តារាប្រុសរូបនេះដែលទើបចេញផ្សាយមានចំណងជើងថា «There’s No One At All» មានកំហុសឆ្គង និងមិនអាចព្រងើយបានទេ។

មន្ត្រីរូបនេះបានមានប្រសាសន៍ថា៖ «ខាងអង្គភាព (ក្រុមហ៊ុនរបស់ Son Tung M-TP) ព្រមទទួលយកកំហុសនេះ ហើយយើងបានពិន័យជាទឹកប្រាក់ ៧០លានដុង (ខ្ទង់ ៣ ០៤៨ដុល្លារ)» ចំពោះក្រុមហ៊ុននេះ»។ យោងតាមសេចក្ដីសម្រេចពីកិច្ចប្រជុំ តារាចម្រៀង Son Tung M-TP បានរំលោភលើ ៣មាត្រា ឯណោះ។

MV បទថ្មី «There’s No One At All» នេះបានបង្កប់នូវអត្ថន័យជះឥទ្ធិពលអវិជ្ជមាន នាំតែរឿងជាមួយនឹងឈុតឆាកមួយចំនួន បូករួមនឹងការប្រើហិង្សា ដែលធ្វើឲ្យអ្នកទស្សនាងាយទទួលយកឥទ្ធិពលមិនល្អទាំងនេះ ពិសេសប៉ះពាល់ខ្លាំងដល់ក្មេងៗ។ លើសពីនេះ ក្រុមក៏ត្រូវទទួលខុសត្រូវទាំងស្រុង ហើយត្រូវលុបបទនេះចេញពីបណ្ដាញសង្គមឲ្យអស់៕

ដកស្រង់ពី៖Sabay