Social Network

មិនថា Fan ឬ មិនមែន សុទ្ធតែលើកថា Baekhyun ជាតារាគំរូប្រចាំពិភព K-POP

មហាជនភាគច្រើន ទាំងជាអ្នកគាំទ្រ និងមិនមែនជាអ្នកគាំទ្រ Baekhyun (EXO) ផ្ទាល់ សុទ្ធតែបានលើកឡើងដូចគ្នាថា តារាប្រុសរូបនេះគឺជា តារាដែលមានស្ដង់ដាពិតៗ សមជាគំរូរបស់តារាផ្សេងទៀតណាស់។

មិនត្រឹមតែជាតារាដែលមានសំឡេងពីរោះខ្លាំងនោះទេ ប៉ុន្តែលោកក៏ជាកំពូលអ្នកដែលពូកែរាំដែរ។ បន្ថែមពីលើនេះ មានអ្នកយល់ស្របច្រើនថាពេលដែល Baekhyun ឡើងជាន់ឆាក លោកអាចធ្វើឲ្យកម្មវិធីទាំងអស់មានតែភាពរីករាយ និងលេចធ្លោគ្រប់ពេល។ នោះក៏ព្រោះតែការលេងទឹកមុខ ចរិតបែបរស់រវើក លេងមិនឆ្គងពីធម្មជាតិនេះហើយ។

និយាយពីអ្នកគាំទ្រវិញ មិនថាក្មេងចាស់ ប្រុសស្រី គឺសុទ្ធតែជាប់ចិត្តនឹង Baekhyun ដូចគ្នា។ ដោយសារតែអត្តចរិតរពឹលរពូចនេះហើយ ធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តពេលបានឃើញ Baekhyun។

ហើយក៏មានន័យថា លោកមានទាំងភាពផ្អែមល្ហែម និងបេះដូងកក់ក្ដៅ។ មិនថាជាមួយនឹងអ្នកគាំទ្រទេ លោកក៏មានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមអាជីព មិនចេះប្រកាន់ ហើយជាអ្នកដែលមានអ្នកចង់ធ្វើការជាមួយច្រើនណាស់។ ងាកចូលរូបសម្រស់របស់ លោកវិញ ត្រូវបានគេឲ្យដឹងថា ពេលបានជួបផ្ទាល់ អ្នកនឹងភាំង ព្រោះនៅក្រៅ សង្ហាជាងនៅក្នុងកញ្ចក់កាមេរ៉ាទៀត។

ទម្រង់មុខមាត់ គឺរកកន្លែងទាស់គ្មានឡើយ ឯកម្ពស់ និងរាងរៅក៏សម ហើយអ្នកដែលមានរាងបែប Baekhyun គឺកម្រចាស់ណាស់ ទោះបីអាយុច្រើនយ៉ាងណាក៏ដោយ។

សមត្ថភាពដែល Baekhyun មានក៏មិនតិច ហើយចេញពីដុងកំណើតពិតៗ។ លោកបានចំណាយពេលហ្វឹកហាត់ក្នុងរយៈពេលខ្លីបំផុត មុនចេញ Debut។ ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់ សមាជិក EXO ម្នាក់នេះឡើយ ព្រោះលោកអាចច្រៀងបានល្អ រាំបានគ្រប់ក្បាច់ (មិនថាក្បាច់ស្រួល ឬពិបាក) ហើយអាចសម្ដែងបានសមទៀត។

ប្រការដែលបានបង្ហាញខាងលើទាំងនេះហើយ ជាហេតុផលដែលគ្រប់គ្នានាំគ្នាលើកសរសើរថា Baekhyun សមជាតារា K-Pop ជាទីគោរព និងជាគំរូប្រចាំវិស័យពិតៗ៕

ដកស្រង់ពី៖Sabay