Social Network

មានធម្មជាតិជាភេទទី៣ តារា K-pop ម្នាក់ត្រូវគេរើសអើង វាយធ្វើបាបយ៉ាងឃោរឃៅ

ពិតជាភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងតារា K-pop មានសញ្ញាតិ ហូឡង់ គឺ Holland ត្រូវបានជនមិនស្គាល់មួយក្រុមបានព្រួតវាយ អំឡុងដើរលេងកម្សាន្ដនៅ Itaewon។

Holland ត្រូវបានគេស្គាល់ថាជា K-pop Idol មួយរូបដែលកើតមកមានធម្មជាតិជាភេទទី៣ (ខ្ទើយ)។ ដោយនៅថ្ងៃទី៦ ឧសភានេះ នៅលើបណ្ដាញសង្គមផ្លូវការរបស់ Holland បានឱ្យដឹងថាមានមនុស្ស មិនស្គាល់បាន វាយដំ បង្កស្នាមរបួសលើផ្ទៃមុខ ច្រមុះ និងប្រើពាក្យជេរប្រមាថមិនសមរម្យ ដោយស្រែកឮ ខ្លាំងៗថាឱ្យ Holland ជាខ្ទើយ។

ដោយផ្អែកលើពាក្យជេរប្រមាថអ្នកទាំងនោះ Holland សន្មត់ថាការវាយដំនេះកើតឡើងដោយសារការ រើសអើង ធម្មជាតិជាភេទទី៣របស់តារារូបនេះ។ Holland រៀបរាប់ "គាត់បានវាយខ្ញុំចំមុខពីរដង ហើយហៅខ្ញុំថា "ខ្ទើយកខ្វក់"។

រម្លឹកផងដែរថាច្រើនឆ្នាំមកនេះ Holland ធ្លាប់បានប្រើប្រាស់វេទិកាផ្ទាល់ខ្លួន ដើម្បីតស៊ូមតិសម្រាប់សិទ្ធិ LGBTQIA+ ហើយបានបំភ្លឺលើការរើសអើងអ្នកដែលនៅក្នុងសហគមន៍ ប្រឈមមុខនៅក្នុងការរើស អើងពីសង្គម៕

ដកស្រង់ពី៖Sabay