Social Network

“That That” របស់ PSY វ៉ាដាច់ “Still Life” Big Bang ធ្លាក់មកត្រឹម Top2

ចម្រៀងថ្មីៗ ជាច្រើនបទបានឡើងដល់កំពូលតារាង Top 100 របស់ Melon ជាលើកដំបូងក្នុងរយៈពេលមួយខែ។

គិតត្រឹមព្រឹកថ្ងៃទី ០៦ ខែឧសភា បទ "That That របស់ Psy ដែលបានសហការផលិតជាមួយ Suga សមាជិក BTS បានឡើងដល់ លេខ ១ នៅលើតារាង Top 100 ដោយបានទម្លាក់បទ "Still Life" របស់ Big Bang មកត្រឹមលេខ២។ នៅថ្ងៃទី ០៥ ខែមេសា បទ "Still Life" របស់ Big Bang បានរក្សាតំណែងកំពូលរបស់ខ្លួនជាលំដាប់កំពូល នៅលើតារាង Melon បានរយៈពេលជិតមួយខែ មុនចុះនៅលេខ ២ គិតត្រឹមថ្ងៃនេះ។

យ៉ាងណាមិញ "That That" របស់ PSY រួមផលិតជាមួយ Suga BTS ចេញផ្សាយក្នុងរយៈពេល ៦ថ្ងៃ គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ ដោយមានចំនួនអ្នកចូលមើល ៩៧លាន ដងលើ You Tube៕

ដកស្រង់ពី៖Sabay