Social Network

ព្រះអើយ! ទីតាំងមង្គលការរបស់ Hyun Bin និង Son Yejin ត្រូវ​បានគេកក់ពេញរហូតដល់ឆ្នាំ ២០២៣

ទីតាំងដែល Hyun Bin និង Son Yejin រៀបចំពិធីមង្គលការ ត្រូវបានគេកក់ពេញរហូតទៅដល់ឆ្នាំក្រោយឯណោះ។

យោងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន បានឲ្យដឹងថា សណ្ឋាគារដ៏ទំនើបដែល កំពូលតារាសម្ដែងកូរ៉េទាំង ២ បានរៀបចំ ពិធីមង្គលការនោះ មានអ្នកកក់ពេញអស់ រហូតដល់ឆ្នាំ ២០២៣។ Grand Walkerhill Hotel ក្នុងក្រុងសេអ៊ូល គឺជាទីតាំងដែលមានតម្លៃថ្លៃ និងលំដាប់ខ្ពស់ ដោយទាំងខាងក្នុង និងខាងក្រៅ សុទ្ធតែអាចមើលឃើញទេសភាព ទន្លេ Han។ នាបច្ចុប្បន្ននេះ ការរឹតបន្តឹងទៅលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េត្រូវបានបន្ធូរបន្ថយហើយ ឯចំនួននៃការកក់ទុកទីតាំងមង្គលការដ៏ប្រណីតនេះក៏កើនឡើងជាបន្តបន្ទាប់។

នុងចំណោមទីតាំងលំដាប់ខ្ពស់ ល្បីៗទាំងអស់ក្នុងប្រទេស Aston Houseដែលស្ថិតនៅក្នុងសណ្ឋាគារ Grand Walkerhill លេចធ្លោជាងគេ ហើយមិនត្រឹមតែប្ដីប្រពន្ធ Hyun Bin និង Son Yejin ទេ សូម្បីគូស្នេហ៍តារាល្បីៗផ្សេងទៀតក៏ជ្រើសកន្លែងនេះដែរ៕

 

 

ដកស្រង់ពី៖ Sabay