Social Network

Crush K-Pop ជំនាន់ទី ២ របស់អ្នកគាំទ្រ គឺ Hangeng មាន​កូនដំបូងជាមួយនឹង​ប្រពន្ធហើយ

កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២២ កំពូលតារាចម្រៀង/សម្ដែង Hang Geng (អតីតសមាជិកក្រុម Super Junior) និងភរិយា Celina Jade បានប្រកាសដំណឹងពិសេសមួយគឺ ពួកគេមានកូនជាមួយគ្នាជាលើកដំបូងហើយ។

ផ្អែកលើគណនីបណ្ដាញសង្គមផ្លូវការ Han Geng បានបង្ហោះរូបខ្លួន និងភរិយា ដោយបង្ហាញក្បាលពោះ ដោយសរសេរថា «ពួកយើងសុទ្ធតែពពោះទាំង ២»។ ក្នុងរូប ប្ដីប្រពន្ធមួយគូនេះ ពាក់អាវស ហើយលាត់បង្ហាញក្បាលពោះ ប៉ុន្តែ Celina ទើបជាពោះពិតប្រាកដ ឯ Han Geng ជាប្ដី ជាក្បាលពោះក្លែងក្លាយទេ។ ជាការពិត Hang Geng គឺជាតារា K-Pop ដែលជាជនបរទេសដំបូងដែលចូលប្រឡូកក្នុងវិស័យនេះ។ លោកបានបង្ហាញមុខដំបូងជាសមាជិក Super Junior នៅឆ្នា ២០០៥ ប៉ុន្តែបានចាកចេញពីក្រុម នៅឆ្នាំ ២០០៩ បន្ទាប់ពីកុងត្រាអស់សុពលភាពជាមួយនឹងផលិតកម្ម SM។

បន្ទាប់ពីត្រឡប់ចូលទឹកដីកំណើត គឺប្រទេសចិនវិញ លោកបានសាងកេរ្តិ៍ឈ្មោះយ៉ាងអស្ចារ្យ ជាតារាទោល ដោយជោគជ័យទាំងអាជីពសម្ដែង និងតន្ត្រី។ ឯ Celina Jade វិញ គឺជាតារាសម្ដែងដែលកើតនៅក្នុងទីក្រុងហុងកុង ហើយជាកូនកាត់អាមេរិក ចិន។ ចំពោះរឿងដែលធ្វើឲ្យនាងល្បីឈ្មោះជាងគេ គឺ “Warrior 2”។ ពួកគេទាំង ២ នាក់បានរៀបការជាមួយគ្នានៅក្នុងប្រទេសនូវែលហ្សេឡង់ នៅឆ្នាំ ២០១៩ ក្រោយពីទាក់ទងមើលចិត្តគ្នាជាង ២ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ មក៕

 

ដកស្រង់ពី៖ Sabay