Social Network

ឡេង ណាវ៉ាត្រា ក្រាបសំពះដល់បាតជើងឪពុក ហើយថ្ងូររកម្ដាយ

ថៅកែផលិតកម្ម Galaxy អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសមិត្ដភក្ដិស្លុងចិត្ដអាណិតលោកបន្ទាប់ពីឃើញលោកក្រាបសំពះដល់បាតជើងឪពុក ហើយថ្នូរនឹកម្ដាយដែលបានស្លាប់ទៅជាច្រើនឆ្នាំំមកហើយនោះ។

ក្នុងឱកាស ទិវាអ្នកម្ដាយម្សិលមិញ គេឃើញអ្នកឧកញ៉ាសម្ដែងការដឹងគុណចំពោះឪពុកជំនួសអ្នកម្ដាយ។ តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឲ្យដឹងថា ថ្ងៃទិវាអ្នកម្ដាយ បែរជាលោកស្រក់ទឹកភ្នែកទៅវិញ ដោយលោកពោលថា៖ “ខ្ញុំគ្មានម្ដាយទេមានតែលោកពុកប៉ុណ្ណោះ នឹកអ្នកម៉ែណាស់ មានតែប្រឹងមើលថែលោកពុក”។ ក្រោយពីបញ្ចេញរូបថត និងសារដ៏ចាក់ដោតនេះ មានអ្នកគាំទ្រច្រើនបានបង្ហាញអារម្មណ៍អាណិតលោក ហើយអ្នកខ្លះក៏ឆ្លៀតប្រៀបធៀបស្ថានភាពគ្រួសាររបស់លោកទៅនឹងខ្លួនឯងទៀតផង។

ពួកគេថា គ្រប់គ្នាសុទ្ធតែយល់ពីអារម្មណ៍ឈឺចាប់របស់អ្នកឧកញ៉ា ប៉ុន្ដែអ្នកឧកញ៉ានៅមានឪពុកសម្រាប់សងគុណ ឬផ្ដល់ក្ដីសុខជូនអ្នកមានគុណវិញចាត់ទុកថាសំណាងជាងគ្រួសារមួយចំនួនទៅទៀត៕

ដកស្រង់ពី៖ Sabay