Social Network

ម៉ូតូរាងតូច Honda BeAT ឆ្នាំ២០២២ កំពុងលក់នៅខ្មែរ តម្លៃប៉ុន្មាន?

Honda BeAT គឺជាម៉ូតូអូតូដែលក្រុមហ៊ុន Honda ចេញមកជំនួសដំណែងរបស់ Honda Icon និងជាម៉ូតូកំពុងពេញនិយមមួយ ជាពិសេសសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ជិះនៅក្នុងទីក្រុង។

ម៉ូតូនេះមានរូបរាងតូចច្រឡឹងស័ក្តិសមបំផុតសម្រាប់សិស្សសាលា ត្បិតថាវាមានរូរាងតូចតែឃ្លុបក្រោមកែបរបស់វាមានទំហំធំ ចំណុះ ១២លីត្រ ហើយមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទនៅខាងមុខ។ BeAT មានកម្ពស់ពីដី ៧៤០សង់ទីម៉ែត្រ និងទម្ងន់ ៨៩គីឡូក្រាម។ កុងទ័ររបស់វាជាប្រភេទ LCD ហើយប្រើចង្កៀងមុខ LED ទៀតផង។

ជាប្រភេទម៉ូតូដែលយុវវ័យមិនអាចមើលរំលងបាន Honda BeAT នេះកំពុងមានវត្តមានជាច្រើននៅលើទីផ្សារកម្ពុជា និងចេញដល់ស៊េរីឆ្នាំ២០២២ ហើយ ចំពោះតម្លៃវិញម៉ូដែល BeAT ឆ្នាំ២០២២ នេះកំពុងដាក់លក់ខ្ទង់ ២ ២០០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចនៅតាមហាង)។

BeAT បំពាក់ម៉ាស៊ីន SOHC កម្លាំង ១១០សេសេ ស៊ីឡាំង១ ជាមួយបច្ចេកវិទ្យា eSP និងប្រព័ន្ធប៊ិចសាំង PGM-Fi។ ជិះចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ម៉ូតូប្រភេទលេខអូតូនេះស៊ីសាំងខ្ទង់ ១,៦លីត្រប៉ុណ្ណោះ ដែលវាមានចំណុះធុងសាំងដល់ ៤,២លីត្រ ឬអាចជិះដល់ចម្ងាយ ២៥៤គីឡូម៉ែត្រពេលចាក់សាំងមួយពេញ៕

ដកស្រង់ពិ៖sabay