Social Network

Elon Musk នឹងបើកអាខោន ដូណាល់ ត្រាំ ឡើងវិញ ក្រោយទិញយក Twitter

Elon Musk ក្រោយទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ និងត្រៀមឡើងកាន់តំណែងបណ្ដោះអាសន្នក្រុមហ៊ុននេះ មហាសេដ្ឋីរូបនេះបាននិយាយថា លោកនឹងលុបចោលការបិទគណនីរបស់ អតីតប្រធានាធិបតីអាមេរិច លោក ដូណាល់ ត្រាំ។

នេះបើយោងទៅតាមសារព័ត៌មាន Financial Times។ ក្រៅពីនេះ Elon Musk បានបន្ថែមថា ការបិទគណនី លោក ត្រាំ ក្នុងឆ្នាំ២០២១ ជាកំហុសមួយ ព្រោះវាធ្វើឱ្យអាមេរិកបែកបាក់គ្នា និងមិនគោរពសំឡេងរបស់អ្នកដទៃ។ លើសពីនេះ ការហាមប្រាមដដែលគ្រាន់តែកាត់បន្ថយការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ក្នុង Twitter ប៉ុណ្ណោះ។ ហើយការហាមប្រាមនេះ មិនបានបញ្ឈប់ការយល់ឃើញរបស់អតីតប្រធានាធិបតីអាមេរិកនោះទេ។

ផ្ទុយទៅវិញ ជំរុញឱ្យលោកទៅបង្កើតបណ្ដាញសង្គមថ្មី Truth Social ទៅវិញ។ យ៉ាងណាក៏ដោយ Elon Musk មិនទាន់ក្លាយជា CEO Twitter នៅឡើយទេ ការលើកឡើងរបស់គាត់ខាងលើមិនទាន់មានការសម្រេចអ្វីនៅឡើយទេ ហើយសមីខ្លួនគាត់ក៏បានបញ្ជាក់ដែរថា គាត់មិនទាន់ក្លាយជាម្ចាស់ក្រុមហ៊ុននេះនៅឡើយទេ៕

ដកស្រង់ពី៖sabay