Social Network

ព្រះនាងតូច នរោត្ដម ចេនណា ថ្វាយព្រះអាល័យចំពោះព្រះអយ្យិកាដែលសោយទិវង្គតនៅថ្ងៃនេះ

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ ព្រះនាង នរោត្តម ចេនណា បានបង្ហោះ Facebook ប្រកាសព័ត៌មានថា អ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាព្រះអយ្យិកា (ជីដូន) បានក្ស័យព្រះជន្មហើយ ដោយរោគាពាធ នៅប្រទេសថៃ។

នៅលើ ទំព័រ Facebook ព្រះនាងតូច បានឲ្យដឹងថា៖ **«មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាតខ្ញុំរំជួលចិត្ត រន្ធត់ក្តុកក្តួលណាស់ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំបានទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។

ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអេីយ ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។

ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ»។** គួរដឹងដែរ អ្នកម្នាង ឌួង ឌីយ៉ាត គឺជាភរិយារបស់ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស និងក៏ត្រូវជាមាតារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផារី មាតានៃអ្នកអង្គម្ចាស់ នរោត្តម ចេនណា៕

ដកស្រង់ពី៖Sabay