Social Network

អេ​ឡិច ចាន់​ត្រា ឡើង​កូដ​ខ្លាំង ក្រោយ​ខកខាន ២​ឆ្នាំ

ដោយៈ បញ្ញាសាស្ត្រ /ភ្នំពេញៈ នៅជិតពាក់កណ្តាលឆ្នាំ២០២២ នេះ អ្នកណា ក៏ដឹងថា តារាចម្រៀង អេឡិច ចាន់ត្រា ឡើងកូដខ្លាំង ព្រោះតែការជឿទុកចិត្ត របស់ភ្ញៀវកិត្តិយស មកពីគ្រប់មជ្ឈដ្ឋាន លើក្រុមតន្ត្រីរបស់លោក។

ពោលគឺ ក្រុមតន្ត្រីរបស់តារាចម្រៀង វ័យសាមសិបស្តើងរូបនេះ មានភាពទាក់ទាញ និងប្រកបដោយគុណភាព ជូនដល់អតិថិជនរបស់លោក។ តាមការសង្កេតឃើញថា ក្រុមចម្រៀង អេឡិច ចាន់ត្រា មានការងារស្ទើរតែ រាល់ថ្ងៃ ព្រោះតែការបំរើជូនអតិថិជនដ៏ល្អ។ អេឡិច បានបង្ហើបឱ្យដឹងថា: នៅក្នុងខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពេល ដែលព្រះរាជាណាចក្រកម្ពុជា បានស្ងប់ស្ងាត់ និងទប់ស្កាត់ការរីករាលដាល ជំងឺឆ្លង បានស្ទើរតែទាំងស្រុង ព្រោះតែការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានស្វះស្វែងរកថ្នាំបង្ការ ជំងឺកូវីដ មកចាក់ជូនប្រជាពលរដ្ឋ គ្រប់ៗរូប ទើបធ្វើឱ្យប្រទេសរបស់យើង បានឆ្លងផុតពីការរងគ្រោះខ្លាំង ដោយសារកូវីដ និងងាកមកបើកប្រទេស ឡើងវិញ និងអនុញ្ញាតឱ្យមានកម្មវិធីជួបជុំ រៀបចំពិធីនានា។

ដូច្នេះហើយ ទើបក្រុមការងាររបស់លោក បានឱកាសបំរើអតិថិជនរបស់ខ្លួន យ៉ាងសស្រាក់ សស្រាំ ក្រោយខកខាន អស់ពីរឆ្នាំ ដោយសារតែជំងឺរាតត្បាតសកល។ សូមជំរាបថា ក្រុមតារាចម្រៀង អេឡិច ចាន់ត្រា ក្នុងឆ្នាំនេះ លោកបានទទួល ភ្ញៀវធំៗ ពីមន្ត្រីរាជការ អ្នកជំនួញធំៗ ជាពិសេស កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់ អារម្មណ៍មួយ ដែលក្រុមលោក បានផុសរូបភាព រោងមង្គលការមួយ ដែលមើលទៅអស្ចារ្យ និងការរៀបចំប្លែក ដែលបានរៀបចំឡើង នៅកន្លែង ញាំការថ្មី ក្នុងគម្រោងបូរីប៉េងហួត បឹងស្នោរ ទៀតផង៕

ដកស្រង់ពី៖ រស្មីកម្ពុជា