Social Network

អ្នកពូកែពេកហើយ! ស្រីនា ប្រាប់ពីឧបសគ្គរាប់ជំពូក ទម្រាំរៀនចប់ ៤ឆ្នាំ ទៅទទួលសញ្ញាបត្រនៅអាមេរិកយ៉ាងជោគជ័យ

ទីបំផុត នា ស្រីនា យុវតីវ័យក្មេងដ៏ឆ្នើមមួយរូប បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនៅសហរដ្ខអាមេរិក ប្រកបដោយមោទកភាពក្រៃលែង ក្រោមការសាទរពីអ្នកគាំទ្ររាប់ម៉ឺននាក់របស់នាង។

ស្រីនា ជាតារាស្រីដុះពន្លកចេញពី Vlogger មួយរូប កំពុងមានឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យ ពេលនេះកាន់តតែទទួលបានក្ដីស្រលាញ់ទ្វេឡើង ក្រោយនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យលំដាប់អន្តរជាតិ AUPP ។

មុនទទួលបានជោគជ័យដូចថ្ងៃនេះកូនស្រីថៅកែសំអាងការប្រណិតនារីរូបនេះ បានប្រាប់ពីឧបសគ្គជាច្រើនទម្រាំខ្លួនអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យដ៏តឹងរឹងមួយនេះ។

ស្រីនា បានរៀបរាប់ថា៖ «យំបោកក្បាលម្តងៗ ដោយសារធ្វេី Assignment អត់ចេញភ័យផង យំផងដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មាន រៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយះពេល 4 ឆ្នាំចុងក្រោយខ្ញុំធ្វេីបានហេីយ»។

គួរឱ្យដឹងថា ស្រីនា គឺជាអតីតសិស្សដ៏ឆ្នើមមួយរូបកាលនៅរៀនវិទ្យាល័យ នាងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ទៀតផង។ ពេលនេះស្រីនា បានសម្រេចជោគជ័យដ៏ធំមួយទៀតហើយ ក្រៅពីជីវិតជាសិល្បៈការិនីវ័យក្មេងកំពុងជោគជ័យយ៉ាងខ្លាំងបំផុត៕

ដកស្រង់ពី៖Sabay