Social Network

BTS បង្កើតប្រវត្តិសាស្ត្រថ្មីនៅ Billboard ដោយឈ្នះ​ពានដល់ទៅ ៣ ផ្ទួនៗយ៉ាងសង្ហាប្រចាំឆ្នាំ ២០២២

BTS បានបង្កើតប្រវត្តិសាស្ត្រអស្ចារ្យថ្មីមួយទៀត ដោយឈ្នះពានពីកម្មវិធី Billboard Music Awards ដល់ទៅ ៣ ឯណោះក្នុងពេលតែមួយ។

នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ Billboard Music Awards បានប្រកាសពីម្ចាស់ជយលាភីមុន កម្មវិធីផ្សាយផ្ទាល់មកត្រូវមកដល់ ហើយលទ្ធផលនោះគឺ BTS បានឈ្នះពាន ចំនួន ៣ ផ្ទួនៗ រួមមាន៖ ពាន “Top Duo/Group”, “Top Song Sales Artist” និង “Top Selling Song” ជាមួយនឹងបទ "Butter"។

យ៉ាងណាមិញ BTS មានមុខឈរឈ្មោះដណ្ដើមពាន ៦ ខុសៗគ្នា នៅក្នុងកម្មវិធីប្រចាំឆ្នាំនេះ មានដូចជា៖

- “Top Duo/Group”

- “Top Song Sales Artist”

- “Top Billboard Global Artist (លើកលែងក្នុងសហរដ្ឋអាមេរិក)”

- “Top Selling Song” ជាមួយនឹងបទ "Butter” និងបទ "Permission To Dance”

- “Top Billboard Global Song”

- “Top Rock Song”

ដោយឡែក ក្នុងចំណោមពានទាំង ៦ នេះ BTS អាចយកឈ្នះតារាបរទេសជាច្រើន ដោយក្លាយជាម្ចាស់ពាន "Top Duo/Group” ហើយក៏មានន័យថា ក្រុមបានបំបែកកំណត់ត្រាចាស់របស់ក្រុម One Direction ដែើបានឈ្នះពាននេះជាច្រើនឆ្នាំជាប់គ្នា។ ជាមួយគ្នានោះ គិតមកត្រឹមឆ្នាំនេះ  BTS អាចឱបពាននេះជាប់នៅនឹងខ្លួន មិនទាន់មានអ្នកដណ្ដើមបាន ៦ឆ្នាំជាប់គ្នាហើយ៕

ដកស្រង់ពី៖Sabay