Social Network

តូចតែខ្លឹម! បេក្ខជន២រូបនេះ គណៈកម្មការផ្ទៀងត្រចៀកស្ដាប់ឡើងចំហរមាត់

សប្ដាហ៍ទី២ នៃកម្មវិធីប្រកួតចម្រៀងលំដាប់ពិធីលោក Cambodian Idol រដូវកាលទី៤ នៅតែបន្តស្វែងរកបេក្ខជនជើងខ្លាំង មានសត្ថភាពអាចយកសម្លឹកមាសពីគណៈកម្មការឈានទៅវគ្គបន្ត។

សម្រាប់សប្ដាហ៍នេះបេក្ខជន២នាក់ទៀតហើយ បានធ្វើឱ្យគណកម្មការភ្ញាក់ផ្អើលនឹកស្មានមិនដល់សត្ថភាព ពួកគេ ដែលមើលពីរូបរាងតូចល្អិត ការវិការ ពាក្យពេចន៍សម្ដី និយាយមួយៗស្រាល ប៉ុន្តែធ្វើឱ្យគណៈកម្មាការទាំង៤ចំហរមាត់ ផ្ទៀងត្រជាក់ស្ដាប់ ជាមួយសំឡេងធ្ងន់ពីរោះ ប្រើប្រាស់ចង្វាក់បានល្អច្រៀងត្រូវកន្លែងឆ្ញាញ់នៃបទចម្រៀង។

១.បេក្ខជន លីម តិចម៉េង ជាបេក្ខជនមានអាយុ២៥ឆ្នាំ បច្ចុប្បន្នកំលោះរូបនេះ ជាអ្នកចម្រៀងនៅ ភោជនីយដ្ឋាន ចូលរួមប្រកួតក្នុងវគ្គដំបូង តិចម៉េច បានធ្វើឱ្យគណៈកម្មការសរសើរមិន ដាច់ពីមាត់ជា មួយសមត្ថភាពលេងហ្គីតាបានល្អស្ទាត់ជំនាញ និងសំឡេងពីរោះរណ្ដំរបស់ តិចម៉េង ក្នុងបទចម្រៀង “ជំងឺចខ្វះអ្នកថែរស់បានយូរប៉ុណ្ណា”។

 

២.បេក្ខជន នាង រតនៈ ជាបេក្ខជនក្នុងសប្ដាហ៍ទី២ដែលត្រូវបានគណៈកម្មការទាំង៤ផ្ទៀងត្រ ចៀកស្ដាប់ស្ទើរភ្លេចដកដង្ហើម ថែមទាំងពោលសរសើរថា បទចម្រៀង “នឿយទេនួនល្អងមានបងជាប្ដី” ពិតជាពីរោះឆ្ញាញ់គ្រប់ឃ្លា។ មានសមត្ថភាពពីធម្មជាតិគ្រប់គ្រាន់មិនជាឧបស្គគសម្រាប់ រតនៈ ក្នុងការបោះជំហ៊ានទទួលសន្លឹកមាសទៅកាន់វគ្គបន្ត៕

ដកស្រង់ពី៖Sabay