Social Network

កំណែអាប់ឌែតតូច iOS 15.5 តែជាការទប់សុវត្ថិដ៏ធំ ២៥កន្លែង

Apple ទើបបញ្ចេញកំណែអាប់ឌែតថ្មី iOS / iPadOS 15.5។ ជាការកែប្រែមិនធំប៉ុន្មានឡើយលើកម្មវិធី និងមុខងារផ្សេងៗ ប៉ុន្ដែមានការអាប់ឌែតជាច្រើនទៅលើផ្នែកសុវត្ថិភាព។

OS ថ្មីនេះអាប់ឌែតចំពោះកម្មវិធី និងមុខងារមួយចំនួនដូចជា កម្មវិធី Podcasts អាចឱ្យអ្នកប្រើ កំណត់ចំនួន episodes ផ្ទុកលើ iPhone / iPad និងអាចលុប episodes ចាស់ៗ។ ការអាប់ឌែត មុខងារ Universal Control ឱ្យពេញលេញសម្រាប់ iPads និង Macs ដែលអាចបញ្ជារ mouse/trackpad និង keyboard រួមគ្នា។ក្រៅពីនេះ ក៏មានការអាប់ឌែតលើមុខ Photo Memories និងកម្មវិធី Messages សម្រាប់ការពារក្មេងៗ នៅបណ្ដាប្រទេសមួយចំនួនផងដែរ។

ងាកមកប្រព័ន្ធសុវត្ថិភាពវិញ iOS និង iPadOS 15.5 បានកែលម្អទៅលើ security fixes ចំនួន២៥។ បើទោះជាអាប់ឌែតច្រើនក៏ពិតមែន ប៉ុន្ដែជញ្ជាំង OS នៅមាំ ត្បិតផ្នែកសុវត្ថិភាពទាំង ២៥ មិនទាន់មានការយាយីនៅឡើយ។ យ៉ាងណា ដើម្បីអាប់ឌែតប្រព័ន្ធប្រតិបត្តិការនេះ សូមចូលទៅកាន់៖ បើកកម្មវិធី Setting > General > Sowtware Updates > Download and Install > វាយបញ្ចូល Passcode និងរង់ចាំដល់ដោនឡូតចប់ រួចតម្លើងជាការស្រេច៕

ដកស្រង់ពី ៖ Sabay