Social Network

កប់អត់ប៉ុណ្ណឹង! បង្ហាញតម្លៃ Toyota Land Cruiser ZX 2022 លក់នៅខ្មែរ

កំពូលរថយន្ត SUV របស់ Toyota Land Cruiser 2022 ត្រូវបានទទួលការពេញនិយមមិនថានៅទីផ្សារជប៉ុននោះទេ ពោលគឺនៅគ្រប់ទីផ្សារបរទេស រួមទាំងនៅប្រទេសកម្ពុជាផងដែរ។

Land Cruiser 2022 វាមានជម្រើសម៉ាស៊ីនសាំង twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤១៥សេះ និងម៉ាស៊ីនម៉ាស៊ូត twin-turbo V6 ចំណុះ ៣,៣លីត្រ ផលិតបានកម្លាំង ៣០៩សេះ ដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គដូចគ្នា។ តាមប្រភពពីក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា Toyota Land Cruiser ZX ឆ្នាំ 2022 នេះមានតម្លៃខ្ទង់ ១៧ ៨០០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនម៉ាស៊ូត។

Toyota Land Cruiser ZXឆ្នាំ 2022 បំពាក់គ្រោងឆ្អឹងជំនាន់ថ្មី TNGA-F ជាមួយបច្ចេកវិទ្យា Multi-Terrain Selection + Panoramic View រួមជាមួយកញ្ចប់ប្រព័ន្ធសុវត្តិភាពជំនាន់ថ្មី TSS (Toyota Safety Sense)។ Toyota Land Cruiser ឆ្នាំ 2022 ត្រូវបានបង្ហាញជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ ដែលជាប្រភេទរថយន្តផ្តោតលើភាពធុនរឹងមាំ និងសមត្ថភាព off-road៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖ Sabay