Social Network

អា Wave ស៊េរី​ថ្មីចេញហើយ ចាក់សាំងតែ ១លីត្រជិះបានជាង ៧០គ.ម តម្លៃ១ពាន់ដុល្លារស្តើង

ម៉ូតូ Honda Wave110i ឆ្នាំ២០២២ ត្រូវបានបញ្ចេញលក់ជាផ្លូវការហើយក្នុងប្រទេសថៃ ដែលមានតម្លៃចាប់ពី ៣៧១០០បាត ដល់ ៤៥៧០០បាត ឬប្រហែលពី ១០៨៤ដុល្លារ ដល់ ១៣៣៦ដុល្លារ។

ការឌីហ្សាញម៉ូតូនេះមិនមានអ្វីលេចធ្លោថ្មីគួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្តែកុងទ័រវាឌីហ្សាញយ៉ាងស្រស់ស្អាតហៅថា Analogue dial Enrich Meter ដោយលេខ និងសញ្ញាផ្សេងៗបង្ហាញយ៉ាងច្បាស់ ចង្កៀងជាប្រភេទ LED ឃ្លុបក្រោមកែបធំ និងធុងសាំងអាចផ្ទុកបានចំណុះ ៥លីត្រ។

វាប្រើម៉ាស៊ីន Honda Smart ចំណុះ ១១០សេសេ បំពាក់ជាមួយប្រព័ន្ធប៊ិចសាំង PGM-FI version 5.5 ជួយដល់ការសន្សំសំចៃសាំង ពោលគឺចាក់ ១លីត្រ ជិះបានចម្ងាយ ៧៦,៩គីឡូម៉ែត្រឯណោះ។ Honda Wave110i មានជម្រើសពណ៌ខុសៗគ្នាទៅតាមម៉ូដែលនីមួយ ដែលរួមមានពណ៌ ក្រហម-ខ្មៅ, ខ្មៅ, ខៀវ-ខ្មៅ, ខ្មៅ-ប្រផេះ, ប្រផេះ-ខ្មៅ, ក្រហម-ប្រផេះ, ខៀវ-ប្រផេះ និងខ្មៅ-ប្រផេះ៕

ដកស្រង់ពី៖ Sabay