Social Network

ឆ្មាជាទីស្រលាញ់ Tangmo ធ្លាប់ចិញ្ចឹមកាលនៅរស់ ក៏ចូលរួមពីធីបូជាសពនាងនៅរសៀលនេះ

យោងតាមរូបភាពប្រភពសារព័ត៌មានថៃនៅរសៀលថ្ងៃទី២៤ ខែឧសភា ជាថ្ងៃដែលបូជាសពអតីតតារា សម្ដែងថៃ Tangmo Nida មានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួម ក្នុងនោះសូម្បីឆ្មាចិញ្ចឹមរបស់ Tangmo ក៏ត្រូវបានគេនាំចូលរួមផងដែរ។

ទិដ្ឋភាពគួរឱ្យសង្វេក ក្នុងពិធីបុណ្យបូជាសព Tangmo Nida មហាជនចាប់អារម្មណ៍ឃើញឆ្មាជាទី ស្រលាញ់បស់ Tangmo ដែលខំមើលថែ និងស្រលាញ់ដូចកូន ជាមួយមិត្តប្រុសរបស់នាងកាលនាង នៅមានជីវិត ក៏ត្រូវបានគេ នាំមកចូលរួមក្នុងពីធីបុណ្យរំលាយសព Tangmo ជាលើកចុងក្រោយ ផងដែរ៕

ដកស្រង់ពី៖Sabay