Social Network

ហោះលើមេឃមិនអស់ចិត្ត Jin & V ទៅហោះក្នុងអគារទៀត រួចហួសទៅវាយកូនហ្គោលយ៉ាងសង្ហា

នៅព្រឹកថ្ងៃនេះ (ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២) BTS បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកដោយសុវត្ថិភាព ដោយសមាជិកខ្លះបានសម្រាក មុនចូលជួបប្រធានាធិបតី Joe Biden និងខ្លះក៏បានចំណាយពេលទៅដើរលេងកន្លែងផ្សេងៗទៅតាមចិត្តពួកគេប៉ងរៀងៗខ្លួន។

ជំនួសដោយការសម្រាក បើងាកមក Jin និង V (BTS) ក៏មិនបង្អង់សំងំចាយពេលយូរដែរនៅទីនោះ ដោយពួកគេបានទៅកន្លែងកម្សាន្ត និងធ្វើអ្វីដែលពួកគេប៉ងតាំងពីនៅកូរ៉េ។ ពួកគេត្រូវបានគេប្រទះថានៅជាមួយគ្នាក្នុងមណ្ឌលកកម្សាន្ត iFLY ក្នុងរដ្ឋធានី Washington DC ដោយបានចូលហោះ (Skydiving) នៅទីនោះទៀតផង។

ក្រៅពីនេះ ពួកគេក៏បានទៅលេងកូនហ្គោលដែរ ស្របពេលវាក៏ជាប្រភេទនៃចំណូលចិត្តរបស់តារាប្រុសទាំង ២រូបនេះដែរ។ ដំណើរទៅកាន់សហរដ្ឋអាមេរិកនៅលើកនេះ គឺដើម្បីចូលជួបប្រធានាធិបតី Joe Biden តាមការអញ្ជើញ ដោយនឹងពិភាក្សាពីប្រធានបទ «កំណើននៃការស្អប់ជនជាតិអាស៊ី»៕

ដកស្រង់ពី៖Sabay