Social Network

បទ «ME, YOU & US» ក្លាយជា MV ខ្មែរដំបូងបង្អស់ ដែលបង្ហាញពីភាសាសញ្ញា

MV បទចម្រៀង ME, YOU & US បានចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមសម្ដែងពី Cha-Cha, Yaree ក៏ដូចជាក្រុម Queen ផងដែរ។

អ្វីដែលពិសេស បទចម្រៀងមួយនេះ បានបង្កប់នូវអត្ថន័យអស្ចារ្យ លើកកម្ពស់គុណតម្លៃរបស់មនុស្សគ្រប់គ្នាដែលមានជីវិតលើភពផែនដីនេះ។ MV តែមួយ ប៉ុន្តែមានគ្រប់រសជាតិ ហើយរូបភាពទាំងនេះកម្របានឃើញក្នុងវីដេអូបទចម្រៀងផ្សេងៗណាស់។

ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យគ្រប់គ្នា រំភើបចិត្តនោះ គឺបទនេះបានក្លាយជា MV ខ្មែរដំបូង ដែលបង្ហាញនូវភាសាសញ្ញា ដែលជាការបញ្ជាក់ថា មនុស្សគ្រប់គ្នា ពិសេសអ្នកពិការភាពក្នុងការស្ដាប់ និងនិយាយ ក៏អាចយល់ពីន័យបទនេះដែរ។ ផ្អែកតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ កេសរ អ្នកដែលបានចូលរយមចំណែកសំខាន់ដែរនោះគឺ អ្នកគ្រូ កន ម៉ាលី ដែលជាឯកទេសភាសាសញ្ញា។

ជាមួយគ្នានោះ ក្រុមការងារផលិតបទនេះ សង្ឃឹមថា បទនេះនឹងក្លាយជាវីដេអូដែលជួយលួងអារម្មណ៍គ្រប់គ្នា ពិសេសលើកកម្លាំងចិត្តឲ្យស៊ូនឹងរឿងគ្រប់យ៉ាង ស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗ៕

ដកស្រង់ពី៖Sabay