Social Network

ពេជ្រ សោភា ឈឺចាប់បំផុតគ្មានភ្លេច រឿងឪពុកត្រូវឡានកៀរគ្មានលុយព្យាបាល

តារាចម្រៀងក្នុងទ្រនំរបស់ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បង្ហាញអារម្មណ៍សោកសៅនិងឈឺចាប់បំផុតរឿងឪពុក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្រណោះគ្រប់គ្នា។

ថ្មីៗនេះ តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រស្រណោះគ្រប់គ្នា ក្រោយនាងបង្ហោះសំណេរនៅលើគណនីហ្វេសប៊ុក បង្ហាញពីការឈឺចាប់បំផុតគ្មានថ្ងៃភ្លេចរឿងឪពុករបស់នាង។

នៅក្នុងសំណេរនោះ ពេជ្រ សោភា បានបញ្ជាក់ថា នាងនៅចាំគ្មានថ្ងៃភ្លេចឡើយរឿងដែលឪពុករបស់នាង ត្រូវឡានកៀររហូតគ្រាំក្នុង តែឪពុករបស់នាងតែងតែនិយាយដាក់កូនស្រីថា «ពុកមិនអីទេកូន»។ ពាក្យដែលឪពុកបញ្ជាក់បែបនេះ ធ្វើឲ្យ ពេជ្រ សោភា ដែលជាកូននៅចងចាំនិងឈឺចាប់បំផុតគ្មានថ្ងៃភ្លេចនោះទេ។

ពេជ្រ សោភា បានបន្ថែមទៀតថា «ពុកអើយតើថ្ងៃដែលឡានកៀរពុកនោះ តើពុកឈឺប៉ុណ្ណាទៅ»។ ក្នុងគ្រានោះដែរ តារាចម្រៀងស្រី ពេជ្រ សោភា បានព្រលយពាក្យក្នុងចិត្តមួយឃ្លាយ៉ាងចាក់ដោតផងដែរគឺ «មានលុយគ្មានពុក មានពុកគ្មានលុយព្យាបាល»។

បញ្ជាក់ផងដែរថា អ្នកនាង ពេជ្រ សោភា បានបាត់បង់ឪពុកជាទីស្រលាញ់របស់ខ្លួនជិត១០ឆ្នាំមកហើយ ដែលបន្សល់នូវអនុស្សាវរីយ៍ ការចងចាំដែលមិនអាចបំភ្លេចបាន។

ដកស្រង់ពី៖Sabay