Social Network

វេលាបានមកដល់ IE លាអ្នកប្រើលែងត្រលប់ ក្រោយរស់ ២៧ឆ្នាំ ក្នុងខ្លួន Window

ជាផ្លូវការ ថ្ងៃនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ Microsoft សម្រេចបិទការគាំទ្រទាំងស្រុង Internet Explorer បន្ទាប់ពីកម្មវិធីរៀមច្បងនេះរស់ក្នុង Window អស់រយៈពេល ២៧ឆ្នាំ មក ដែលចាប់កំណើតតាំងពី Window 95 មកម៉្លេះ។

មុនអស់ជីវិតនេះ គួរដឹងថាកាលពីមិនទាន់មាន Google Chrome ឬ Mozilla Firefox កម្មវិធី Internet Explorer បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអ៊ីនធឺណិតពេញនិយម ត្បិតកាលពី ឆ្នាំ២០០៣ វាមានអ្នកប្រើរុករកលើអ៊ីនធឺណិតដល់ទៅ ៩៥% ឯណោះ។

យ៉ាងណា ជំនួសឱ្យ Internet Explorer ក្រុមហ៊ុន Microsoft ដាក់ឱ្យប្រើកម្មវិធី Microsoft Edge ដែលពួកគេបានបន្ស៊ាំខ្លួនវាតាំងពីឆ្នាំ២០១៥ មកម៉្លេះលើ Windows 10។ កម្មវិធីថ្មីនេះមិនធម្មតានោះទេ!

Microsoft Edge ដែលបានជាប់ចំណាត់លេខ៣ ជាកម្មវិធីរុករកអ៊ីនធឺណិតលើកុំព្យូទ័រពេញនិយមបំផុតលើលោក ស្ថិតនៅកៀកគ្នាជាមួយ Safari និង Firefox។ គិតត្រឹម ខែមករា ឆ្នាំ២០២១ ដល់ ២០២២ របាយការណ៍វិភាគពី សេវាកម្មគេហទំព័រ StatCounter៕

ដកស្រង់ពី៖Sabay