Social Network

ចេញមុខផ្លូវការជាមួយ K-Pop ៩ឆ្នាំមកនេះ តើបច្ចុប្បន្ន J-Hope រស់លើគំនរទ្រព្យសរុបប៉ុន្មាន?

Jung Hoseok ឬ J-Hope បានចេញមុខលើវិថីសិល្បៈផ្លូវការនាមជា Main Dancer, Sub-Rapper និង Sub-Vocalist ប្រចាំក្រុមចម្រៀងដ៏ល្បី BTS។

ក្រោយមមាញឹកសឹងរកពេលសម្រាកគ្មានលើវិស័យប្រកួតប្រជែងមួយនេះ លទ្ធផលដែល J-Hope ទទួលបានពិតជាស័ក្តិសមបំផុតហើយ។ ក្រោយ Debut និងសាងកេរ្តិ៍ឈ្មោះរយៈពេល ៩ឆ្នាំមកនេះជាមួយនឹង BTS និងជាតារាទោលផង ប្រាកដជាមានអ្នកចង់ដឹងថា បច្ចុប្បន្ន J-Hope មានទ្រព្យសរុបប៉ុន្មានទៅហើយ? ផ្អែកតាមវិបសាយ SEOULSPACE បានបញ្ជាក់ថា សមាជិករាំនាំមុខរបស់ BTS រូបនេះ មានទ្រព្យសរុបច្រើនលំដាប់ទី ១ ប្រចាំក្រុម ហើយបើតាមការប៉ាន់ស្មាន គិតត្រឹមឆ្នាំ ២០២២ នេះ លោកជាម្ចាស់ទ្រព្យសម្បត្តិចំនួន ៣២ និងអាចឡើងដល់ ៣៤លានដុល្លារឯណោះ។

ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានមកពី ការបង្ហាញមុខ Promote ជាក្រុម BTS តាមរយៈការងារចេញសម្ដែង ចេញបទចម្រៀង ក៏ដូចជាចំណូលពីការលក់សម្ភារៈ (Merchandise) ជាច្រើន បន្ថែមដោយការងារនាមជាតារារបស់ក្រុមហ៊ុន Brand ល្បីៗកំពូលផ្សេងទៀត។ តាមព័ត៌មានបញ្ជាក់ចេញពីវិបសាយ Kpopstarz នៅបានឲ្យដឹងដែរថា J-Hope មានប្រាក់ខែគោល ខ្ទង់ ៨លានដុល្លារ ក្នុងមួយឆ្នាំ។

ជាមួយនឹងភាគហ៊ុនចំនួន ៦៨ ០០០ វិនិយោគជាមួយនឹង HYBE ដូច្នេះក៏មានរបាយការណ៍ បញ្ជាក់មកថាមានតម្លៃ ១៦លានដុល្លារ ឯណោះ នាំឲ្យទ្រព្យសុទ្ធរបស់ J-Hope មានចំនួនដល់ទៅ ២៤លានដុល្លារ ទៅហើយ ដោយចំនួននេះមិនទាន់រាប់បញ្ចូលចំណូលផ្ទាល់ខ្លួនបានពីប្រភពផ្សេងៗទៀតរបស់លោកផង។ បើនិយាយពីវិស័យតន្ត្រីវិញ J-Hope ទទួលបានចំណូលពី Korean Music Copyright Association (KOMCA) ដែលជាកន្លែងដែលលោកត្រូវបានគេផ្ដល់ Credit សម្រាប់បទចម្រៀងជាច្រើនដែលលោកបាននិពន្ធ និងផលិតសម្រាប់ BTS ផង ក៏ដូចជាបទទោលផ្ទាល់ខ្លួនផង។

J-Hope ក៏អាចរកចំណូលបានយ៉ាងច្រើនពីគណនី Instagram ផ្ទាល់ខ្លួនដែរ។ ម្ចាស់បទ "MORE" រូបនេះ រកចំណូលបានយ៉ាងតិច ៣៨ ០០០ ដុល្លារ ក្នុង Post ដែលជា Post ពាណិជ្ជកម្ម ហើយអាចឡើងដល់ ៤៦២ ០០០ដុល្លារ ជាមួយនឹងអ្នកគាំទ្រ ៣៧,៣លាននាក់ (គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២)៕

 

 

ដកស្រង់ពី៖ Sabay