Social Network

លេចឮ​ល្ហៀងៗ​ថា ចំណង​ស្នេហ៍ ​សុខ សោម៉ាវត្តី ជួប​ភាព​ប្រេះឆា

ភ្នំពេញ ៖ ក្រោយពីអ្នកទាំងពីរ ខានបានបង្ហាញឲ្យ ឃើញនូវភាពផ្អែមល្ហែម ជាសាធារណៈនោះថ្មីៗ នេះត្រូវបានមជ្ឈដ្ឋាន ក្នុងរង្វង់សិល្បៈនាំគ្នានិយាយថា ពេលនេះចំណងស្នេហ៍ របស់អ្នកនាងសុខ សោម៉ាវត្តី និងស្វាមីដែលបាន រៀបការពេញច្បាប់ គឺលោកទូច ដាណារ៉ា ហៅពេជ្រកំពុងតែមានភាពប្រេះឆា រកាំរកូសនឹងគ្នា ដែលផ្តើមឡើង ពីការប្រច័ណ្ឌ។

ឆ្លើយតបនឹង ការលើកឡើង ខាងលើនេះ ពិធីការិនីដ៏មាន ប្រជាប្រិយភាពរបស់ ទូរទស្សន៍បាយ័នអ្នកនាងសុខ សោម៉ាវត្តី បាននិយាយប្រាប់«កម្ពុជាថ្មី» ក្នុងពេលថតសំដែង ខ្សែភាពយន្តរឿង«ភូមិអត់មនុស្ស»កាលពីដើម សប្ដាហ៍នេះថា ស្នេហារបស់នាង មិនមានអ្វីប្រែប្រួល ឬមានបញ្ហាអ្វី ឲ្យធំដុំនោះទេ ពោលជីវិតប្តីប្រពន្ធដែល បានរៀបការហើយ គឺតែងតែចៀស មិនរួចនូវភាព រកាំរកូសបន្តិចបន្តួចមិនខាន ដូចចានក្នុងរាវ។

នាងបញ្ជាក់យ៉ាង ម៉ឺងម៉ាត់ថា ស្នេហារបស់នាង មិនបានចែកផ្លូវ គ្នាដូចការលើកឡើង របស់មហាជននោះទេ គឺនាងនិងស្វាមី ស្រឡាញ់គ្នាជាធម្មតា ហើយពួកយើងទាំងពីរ ព្រមទាំងកូនៗកំពុងតែរស់នៅក្រោមដំបូលផ្ទះ តែមួយប្រកបទៅ ដោយសុភមង្គល និងភាពកក់ក្តៅ។ សុខ សោម៉ាវត្តី ទទួលស្គាល់ថា មួយរយៈនេះរូបនាង និងស្វាមីពិតជា មិនសូវបានទៅណាមកណា ជាមួយគ្នាញឹកញាប់មែនជាពិសេសក្នុង កម្មវិធីជួបជុំ អ្នកសិល្បៈ ដូច្នេះហើយទើប មានការនិយាយខ្សឹបខ្សៀវមិនល្អ ពីសាធារណជនថា ស្នេហារបស់នាង មានភាពរង្គោះរង្គើ បែកបាក់គ្នា។

ពិធីការិនីមានថ្វី មាត់ក្នុងកម្មវិធី តន្ត្រីយុវវ័យរូបនេះ លើកឡើងទៀតថា មូលហេតុដែល នាងនិងស្វាមី មិនសូវចេញដើរ ជាមួយគ្នាបង្ហាញ ភាពស្និទ្ធស្នាល ដើម្បីបង្អួតភ្នែក គេឯងនោះដោយសារ តែពួកយើងទាំងពីរ សុទ្ធតែមានការងារ រៀងៗខ្លួនយ៉ាងមមាញឹកពេក ហើយនាងក៏ មិនមានការ អាក់អន់ស្រពន់ចិត្ត អ្វីដែរចំពោះពាក្យ លេចឮខាងលើនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី