Social Network

វិធីអាប់ឌែតឡើងទៅ iOS និង iPadOS 16 ជំនាន់សាកល្បងទើបចេញក្ដៅៗ

មុននេះបន្តិច Apple ទើបបញ្ចេញ iOS 16 និង iPadOS 16 ជំនាន់សាកល្បង public beta ជាសាធារណៈ អាចឱ្យអ្នកមិនមែនជា Developer មានឱកាសសាកល្បងប្រើប្រាស់មុខងារថ្មីៗជាច្រើន មុនប្រកាសចេញជាជំនាន់ផ្លូវការ។

 

ព្រោះ OS ថ្មីនេះស្ថិតក្នុងដំណាក់កាលសាកល្បង ម៉្លោះហើយវាមានបញ្ហាប្រឈមដូចជា៖

កម្មវិធីខ្លះដែលយើងមានស្រាប់ មិនទាន់ដំណើរការល្អជាមួយនឹង iOS / iPadOS 16

កម្មវិធីខ្លះទៀតមិនអាចប្រើបានតែម្ដងលើ OS ថ្មីនេះ

មុខងារ ឬកម្មវិធីខ្លះរបស់ iOS / iPadOS 16 ដំណើរការមិនទាន់ប្រសើរនៅឡើយ

ជួបបញ្ហា error ច្រើន អាចធ្វើឱ្យធុញ

ក្នុងភាគរយទាបមួយ ម៉ាស៊ីនអាចគាំងបាត់ទិន្នន័យ ត្រូវ reset ទៅកាន់ OS ចាស់វិញផងក៏មាន

យ៉ាងណា បើអ្នកសម្រេចចិត្តហើយចង់ឡើងទៅ iOS / iPadOS 16 ដើម្បីសាកល្បងមុខងារថ្មីៗមុនគេ ហើយបាន back up ទិន្នន័យទុករួចរាល់ អ្នកអាចអាប់ឌែតតាមវិធីខាងក្រោមបាន៖

ចូលទៅកាន់គេហទំព័រ Apple Beta Software Program ដោយ ចុចទីនេះ ដើម្បីចុះឈ្មោះអាប់ឌែទៅទៅកាន់ iOS / iPadOS 16

ចុចលើ Sign up និងបញ្ចូល Apple ID ដើម្បីចុះឈ្មោះ ឬ Sign In តែម្ដងបើធ្លាប់ចុះឈ្មោះម្ដងមកហើយ

បន្ទាប់ពី Sign In វានឹងចូលទៅផ្ទាំង Guide for Public Betas សូមចុចយក iOS ឬ iPadOS

 

 

អូសចុះមកចំណុច Get Started ជ្រើសយក enroll your iOS device

អូសចុះក្រោមត្រង់ចំណុច install profile > ចុច Download profile > Allow

ត្រលប់ទៅផ្ទាំង Home screen រួចទៅតម្លើង profile តាម Settings > Profile Downloaded > install > Restart

 

បន្ទាប់ពីធ្វើតាមវិធីខាងលើរួច អ្នកអាច Download and Install iOS / iPadOS 16 បានហើយ ដោយគ្រាន់តែចូលទៅកាន់ Settings > General > Software Update > Download and Install និងធ្វើតាមការណែនាំជាការស្រេច។

 

ដើម្បីកាន់តែច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

 

ដកស្រង់ពី៖Sabay