Social Network

ព័ត៌មាន​​ក្ដៅៗ​​ចុងក្រោយ​ ​កំពូល Galaxy Note 5 នឹង​កាន់តែ​ទំនើប​សមត្ថភាព​ខ្លាំង​ដូច​កុំព្យូទ័រ​ភ្ជាប់ RAM 4GB!

របាយការណ៍ថ្មី ចុងក្រោយមួយ អះអាងដោយ គេហទំព័រទុកចិត្តបាន SamMobile នាដើមសប្ដាហ៍នេះ ឱ្យដឹងថា កំពូលផេប្លេត Galaxy Note 5 នឹងត្រូវបំពាក់ទំហំ RAM ធំរហូតដល់ 4GB ដែលសមត្ថភាព របស់វាស្ទើរតែ ដូចនឹងកុំព្យូទ័រ Desktop មួយគ្រឿងទៅហើយ។

RAM ដែលមានពាក្យថា Random Access Memory គឺជាប្រភេទអង្គចងចាំ ដែលជាធម្មតា កម្មវិធី (app) ដែលបានប្រើ គឺនឹងផ្ទុកប្រវត្តិ ផ្សេងៗនៅលើប្រភេទមេម៉ូរីនេះ ដើម្បីងាយស្រួល នៅពេលអ្នកត្រូវការ បើកប្រើកម្មវិធីនោះ លើកក្រោយៗទៀត នឹងមានល្បឿនចូល យ៉ាងរហ័ស។

4GB គឺជាទំហំ RAM ដ៏ធំកម្រឃើញមាននៅលើ ស្មាតហ្វូនបច្ចុប្បន្ន ហើយវាស្មើនឹងទំហំ RAM របស់កុំព្យូទ័រខ្លះ ដែលមានទំហំ 4GB ទៅហើយ។ Galaxy Note 4 ដែលបានចេញ កាលពីឆ្នាំទៅ មាន RAM 3GB ដែលធ្វើឲ្យស្មាតហ្វូន កូនកាត់ថេប្លេតនេះ បំពេញមុខងារយ៉ាង មានសមត្ថភាពខ្ពស់ អាចដំណើរការកម្មវិធី (app) ពីរក្នុងពេលតំណាលគ្នា ដោយការបំបែក ទម្រង់ស្រ្គីន (split-screen mode)។

Samsung អាចនឹងបង្កើន ទំហំ RAM ដើម្បីឱ្យ Note ជំនាន់ក្រោយរឹតតែ មានសមត្ថភាពបំពេញ មុខងារកាន់តែរលូន ល្បឿនរឹតតែលឿន គាំទ្រ software ថ្មី ប៉ុន្តែពុំទាន់ត្រូវ អះអាងថា នឹងមាន app ថ្មីពិសេសខ្លះ នៅឡើយ។ យ៉ាងណា របាយការណ៍លើកឡើង ពេលនេះពុំបាន អះអាងថា Note 5 នឹងគាំទ្របច្ចេកវិទ្យាសាកថ្ម ឥតខ្សែនោះឡើយ ហើយបើតាម ចចាមអារ៉ាមទៅថា Note 5 អាចនឹងមានសម្ប កក្រោយក្រាល ដោយកញ្ចក់ និងពុំមានថ្មនៅ សន្ទះខាងក្រោយ ងាយស្រួលដោះដូរថ្ម ឬបន្ថែម microSD បានទៀតនោះទេ៕

ដកស្រង់ពី៖ thebnews