Social Network

ធុងប៉េត្រូ ត្រូវបង្ខំចិត្ដលក់ផ្ទះបង់រំលស់នៅភ្នំពេញ ដើម្បីរៀបចំផ្ទះតូចមួយនៅស្រុកកៀនស្វាយ

តារាសម្ដែងភេទទី៣ ធុងប៉េត្រូ កំពុងពិចារណាលក់ផ្ទះបង់រំលស់ដែលខ្លួនខំសន្សំប្រាក់បង់អស់រយៈពេលជាង២ឆ្នាំទៅហើយនោះវិញ ដើម្បីយកប្រាក់ទៅចាក់ដីក្នុងបរិវេណផ្ទះនៅឯស្រុកកំណើតឲ្យខ្ពស់ស្មើថ្នល់ និងកែកុនផ្ទះតិចតួចសម្រាប់បងស្រីម្នាក់រស់នៅ។

តាមរយៈរូបថតដែលបានបង្ហោះដោយតារារូបនេះជាច្រើនសន្លឹកកាលពីថ្ងៃម្សិលមិញ គេឃើញផ្ទះថ្មតូចល្មមមួយ សង់ផ្ទាល់ដី ដែលហ៊ុំព័ទ្ធដោយដើមឈើ និងព្រៃចេក ស្ថិតនៅតំបន់ទំនាប ឬស្ថិតនៅទាប់ខ្លាំងពីកម្ពស់ផ្លូវមុខផ្ទះ។ ជាញឹកញយ គេឃើញធុងបេត្រូ បង្ហាញភាពសប្បាយរីករាយ និងពេលខ្លះបង្ហាញភាពកន្ដោចកណ្ដែងរបស់ខ្លួនជាមួយបងស្រី ក្នុងផ្ទះដ៏កម្សត់នេះ។ ប៉ុន្ដែលើកនេះប៉េត្រូ សម្រេចថាចាក់ដី និងកែកុនផ្ទះតិចតួចឲ្យហើយក្នុងពេលឆាប់ៗ ព្រោះពេលភ្លៀងខ្លាំងម្ដងៗទឹកលិច ហើយបងស្រីរបស់ពុំហ៊ានរស់នៅម្នាក់ឯង ពេលលោកឡើងមកធ្វើភ្នំពេញបាត់ ដោយយូរម្ដងទើបលោកត្រឡប់ទៅផ្ទះនោះវិញ៕

ដកស្រង់ពី៖ Sabay