Social Network

អស្ចារ្យណាស់! អ្នក​ឧកញ៉ា សច្ចា​នាំ Galaxy Navatra ទៅ​ឲ្យ​ដល់​ស្តង់ដារ​ពិភព​លោក​ទាល់​តែ​បាន!

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វិនិយោគិនមួយរូបដែលមានបេះដូងសិល្បៈមុតស្រួច បានវិនិយោគបង្កើតផលិតកម្ម Galaxy Navatra កាលពីប៉ុន្មានឆ្នាំមុន ជាមួយកូនចិត្តក៏ដូចជាគោលដៅច្បាស់លាស់មួយ នាំផលិតកម្មមួយនេះឆ្ពោះទៅកម្រិតស្តង់ដារពិភពលោកឲ្យខាងតែបាន។

ផលិតកម្ម Galaxy Navatra ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 ដោយដំបូងឡើងវិនិយោគផលិតភាពយន្ត និងក្រោយមកទៀតឈានមកប្រឡូកក្នុងសិល្បៈ ចម្រៀងដោយបានអូសទាញបានតារាចម្រៀងល្បីជាច្រើនមានដូចជា តន់ ច័ន្ទសីម៉ា ព្រាប សុវត្ថិ ខេម Tempo Tris អ៊ុក សុវណ្ណារី ធឿន បុរី ជាដើមមកចូលរួម។ ក្រោមការដឹកនាំរបស់លោក យឹម តាស្រង់ និងវត្តមានរបស់តារាចម្រៀងល្បីៗខាងលើ Galaxy Navatra បានក្លាយជាផលិតកម្មដ៏ធំ និងមានប្រជាប្រិយភាពមួយក្នុងរយៈពេលយ៉ាងខ្លី។

ប៉ុន្តែតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាចាងហ្វាង បញ្ជាក់ថា គោលដៅរបស់អ្នកឧកញ៉ា មិនមែនជាការប្រកួតប្រជែងក្នុងស្រុកនោះទេ។ វិនិយោគិនកំពុងលេចធ្លោរូបនេះ បានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា ការប្រកួតប្រជែងជាមួយប្រទេសនានា ទើបជាគោលដៅរបស់អ្នកឧកញ៉ា។ "គោលដៅខ្ញុំ និងការសម្លឹងដោយក្ដីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយបណ្ដាប្រទេសនៅអាសុី និងអឺរ៉ុបនៅលើវិថីនៃសិល្បៈភាពយន្តរួមទាំងចំរៀងសម័យទំនើប និងបុរាណ"។ ក្នុងគោលដៅនេះ អ្នកឧកញ៉ា បានបញ្ជូនបុគ្គលិកផ្នែកសំឡេង(Sound) និងវីដេអូអោយរៀននៅអង់គ្លេស អាមេរិកដើម្បី រៀបចំសោនម៉ាស្ទ័រតាមស្តង់ដារពិភពលោកនៅកម្ពុជា។ ជាមួយគ្នា នៅក្នុងផែនការ អ្នកឧកញ៉ា ក៏គ្រោងបើកសាលាបណ្ដុះបណ្ដាលនៅភ្នំពេញនិងនៅបាត់ដំបងថែមទៀតផង។

ដូច្នេះហើយ អ្នកឧកញ៉ា ប្រកាសជ្រើសរើសអ្នកមានសមត្ថភាព និង ឆន្ទៈដោយឱ្យក្រុមការងារផលិតផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់ រៀនសូត្របន្ថែម ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជំរុញ វប្បធម៌យើងឲ្យកាន់តែអស្ចារ្យក្នុងសម័យ ដែលកម្ពុជាកំពុងតែអភិវឌ្ឍលើគ្រប់វិស័យ។ "សមិទ្ធផលទាំងអស់នោះនឹងក្លាយជា សមទ្ធិផលរបស់យើងទាំងអស់គ្នា។ សម្រាប់បងប្អូនដែលមានឆន្ទៈចូលរួម ក្រុមការងារអាចសហការណ៍ឬ ផ្លាស់ប្ដូរយោបល់គ្នាបាន។ ឆាប់ៗនេះយើងនឹងរៀបចំកន្លែង សោនម៉ាស្ទ័រ office ស្តង់ដាពិភពលោក ដែលរៀបចំដោយជនជាតិសាំងហ្គាពួរ"។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែង. ថ្មីៗនេះ អ្នកឧកញ៉ា ទើបបង្ហាញអគារដែលជាកន្លែងក្រុមការងារ Galaxy Navatra Corp ធ្វើការ ស្ថិតក្នុងអគារ Morgan ដ៏ស្កឹមស្កៃនាទីក្រុងកោះពេជ្រ។ តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ អតីតនាយកគ្រប់គ្រង ថា អគារនេះ មានកម្រិតស្តង់ដារពិភពលោករួចទៅហើយ៕