Social Network

ផ្ទុះក្នុងរឿងភាគបុរាណមួយក្ឌាំង Lee Junho ស៊ីថ្លែក្នុងមួយភាគៗ រកបានរាប់ម៉ឺនដុល្លារ

តារាចម្រៀង K-pop សមាជិកក្រុម 2PM និងជាតារាសម្ដែង Lee Junho

កំពុងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីមហាជន ជាពិសេសអ្នកនិយមទ្សនារឿងភាគកូរ៉េ ដោយតារាប្រុសរូបនេះបានសាង ភាពលេចធ្លោជាច្រើនក្នុងរឿងភាគបុរាណ និងឡើងតម្លៃខ្លួនស្រឺតៗតែម្ដង។ ការខិតខំប្រឹងប្រែងរបស់ Lee Junho សមាជិក 2PM កំពុងទទួលបានរង្វាន់តាមរយៈរឿងភាគដែល មានគុណភាពជាច្រើន ហើយឆ្នាំ ២០២១ គឺជាឆ្នាំរបស់ Lee Junho សមាជិកក្រុម 2PM លេចធ្លោខ្លាំងបំផុតក្នុងរឿងភាគប្រវត្តិសាស្ត្រ The Red Sleeve មិនតែប៉ុណ្ណោះ Lee Junho រកប្រាក់ក្នុងមួយភាគរហូតដល់ទៅ ៧៦,០០០ដុល្លារ។

រឿងភាគ MBC បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅទូទាំងប្រទេស អំពីរឿងស្នេហាស្តេច និងអ្នកបំរើក្នុងវាំង គឺជារឿងភាគកូរ៉េដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២១។ Lee Junho បានឈ្នះពាន Baeksang Arts Award សម្រាប់តួឯកក្នុងរឿងភាគបុរាណ The Red Sleeve។ កេរ្តិ៍ឈ្មោះរបស់ Lee Junho កំពុងតែទទួលបានជោគជ័យនៅក្នុងវគ្គថ្មីនៃកម្មវិធី TMI News Show និងត្រូវបានគេបង្ហាញឱ្យដឹងថា បច្ចុប្បន្នរកបានជាង ១០០ លានវ៉ុន (ប្រហែល ៧៦,២០០ ដុល្លារ ) ក្នុងមួយភាគ៕

ដកស្រង់ពី៖ Sabay