Social Network

ស្រៀវជំនួស! បង្ហាញវីដេអូធ្លាក់ផ្ទាំង LED ស្ដែងៗធ្លាក់សង្កត់មនុស្សរបួសធ្ងន់ ដល់ទៅ៣នាក់

ឧបទ្ទវហេតុយ៉ាងរន្ធត់បានកើតឡើងអំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុម Mirror ក្នុងទីក្រុងហុងកុង បណ្ដាលឱ្យផ្ទាំង LED ធ្លាក់សង្កត់អ្នករាំរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា យោសារព័ត៌មានបរទេសបានរាយការណ៍ថាមនុស្ស ៣ នាក់បានរង របួសនៅពេលដែលអេក្រង់ LED ដ៏ធំបានធ្លាក់មកលើពួក គេនៅពេលកំពុងសម្តែងនៅឯការប្រ គុំតន្ត្រីរបស់ Mirror ក្នុងទីក្រុងហុងកុង។ ព្រឹត្តិការណ៍នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា នៅសាលប្រជុំ Hong Kong Coliseum។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលអេក្រង់ LED ព្យួរពីលើឆាកបានធ្លាក់មកសង្កត់អ្នករាំ៣នាក់ ។

យោងតាម SCMP អ្នករាំម្នាក់ត្រូវផ្ទាំង LED ប៉ះចំក្បាលពេញទំហឹងហើយតាមព័ត៌មានលើបណ្ដាញសង្គមថា បានបាត់បង់ជីវិតទៅហើយ ខណៈពីរនាក់ទៀតរបួសធ្ងន់ត្រូវប៉ះផ្នែកខាងក្រោយ៕

ដកស្រង់ពី៖ Sabay