Social Network

អ្នកលេងអ៊ីនធើណិតកូរ៉េ ភ្ញាក់ទាំងរឹតទ្រូងចំពោះឥទ្ធិពលជះលុយរបស់អ្នកគាំទ្រ K-Pop ជនជាតិចិន

យោងទៅលើតារាង “Highest Chinese Fansite Bulk Order Album Sales of K-Pop Groups/Subunits (TOP 20)”

បានបង្ហាញពី ទិន្នន័យកំពូលទាំង ២០ ដែលត្រដាងច្បាស់ៗពីតួលេខ Fansite ដែលលើកពីសមាជិកនីមួយៗរបស់ក្រុម K-Pop តាមរយៈបទចម្រៀង ក៏ដូចជា អាល់ប៊ុមជាច្រើនរបស់ពួកគេ ដែលបានចេញផ្សាយកន្លងមក។ តាមតារាងដែលត្រូវបានបង្ហាញ អ្នកដែលមានការគាំទ្រខ្លាំងជាងគេគឺ V (BTS) ដែលជាអ្នកគ្រងតំណែងទី១ ទី២ និង ទី៣ ជាមួយនឹងអំណាចនៃការទិញ មានចំនួន ខ្ទង់ ៤,៧លានដុល្លារ សម្រាប់អាល់ប៊ុម "Map of the Soul:7”, ខ្ទង់ ៣,៩លានដុល្លារ សម្រាប់អាល់ប៊ុម "Proof” និង ខ្ទង់ ៣,២លានដុល្លារសម្រាប់អាល់ប៊ុម "Map of the Soul: Persona”។

សម្រាប់ក្រុមនារីវិញ Karina (aespa) មានការគាំទ្រខ្លាំងជាងគេពី Fansite ដោយស្ថិតនៅលំដាប់កំពូលទី ៤ ជាមួយនឹងកម្លាំងទិញ ខ្ទង់ ៣,១លានដុល្លារ សម្រាប់អាល់ប៊ុម "Girls”។ បន្តតាមដានដូចខាងក្រោម នូវអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេ៖ ទាក់ទងនឹងលទ្ធផលខាងលើដែរ ក៏បានបង្កជាការភ្ញាក់ផ្អើលខ្លាំងដែរ ពីសំណាក់អ្នកប្រើអ៊ីនធើណិតជនជាតិកូរ៉េ ចំពោះអំណាចនៃការចំណាយលុយរបស់ជនជាតិចិនទៅលើសមាជិក K-Pop ជនជាតិកូរ៉េ។

តួយ៉ាងដូច Karina (កូរ៉េ) បែរជាមាន Fan ចិន ច្រើនជាង Ningning (ចិន) ទៅវិញ។ ខ្លះទៀតលើកឡើងថា ពួកគេភ្ញាក់ផ្អើលខ្លាំងនឹងលទ្ធផលនេះ ហើយកាន់តែបង្ហាញថាអំណាចរបស់តារាកូរ៉េ កាន់តែសាយភាយខ្លាំងឡើងក្នុងប្រទេសចិន៕

ដកស្រង់ពី៖ Sabay